សភាអីរ៉ងបានអនុម័តលើគម្រោងចំណាយរហូតដល់៥ភាគរយនៃ មូលនិធិជាតិទៅលើវិស័យយោធាក្នុងនោះមានការផលិតកាំច្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ។
សារព័ត៌មាន Tasnim បានផ្សាយថា តំណាងរាស្ត្រអីរ៉ង ១៧៣រូប បានបោះឆ្នោតគាំទ្រ ការចំណាយខាងលើសម្រាប់យោធា និងតំណាងរាស្ត្រ១០នាក់ផ្សេងទៀតប្រឆាំង ។កម្លាំងទាហានអីរ៉ងនឹងផលិតកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយនិង យន្តហោះគ្មានមនុស្សបើក។
បណ្តាតំណាងរាស្ត្រអីរ៉ងបានស្នើរឲ្យរដ្ឋាភិបាលបង្កើនសម្ថភាពការពារ ជាតិ និងផលប្រយោជន៍ តាមរយៈការចំណាយបន្ថែម៥ភាគរយនៃប្រាក់ចំណូលជាតិសម្រាប់គម្រោងនោះ។
ការបង្កើនចំណាយលើវិស័យយោធា គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍យោធាក្នុងអំឡុងពីឆ្នាំ២០១៦-២០២១។ គម្រោងចំណាយខាងលើត្រូវបានមេដឹកនាំជាន់ខ្ពស់អីរ៉ងលោក Ali Khamenei ប្រកាស់កាពីឆ្នាំ២០១៥មកម៉្លោះ។
ក្រោយពេលអីរ៉ងរួចផុតទណ្ឌកម្ម សេដ្ឋកិច្ចប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែថាមពលប្រេងដែលពិភពលោកត្រូវការ ត្រូវបានអីរ៉ងនាំចេញទៅកាន់ប្រទេសតំបន់អឺរ៉ុប ។ ទាំងនោះហើយអីរ៉ងមានសម្ថភាពខ្ពស់ក្នុងការចំណាយទៅលើកម្លាំងការពារជាតិ និងផលិតអាវុធទំនើបៗជាច្រើនទៀត ៕