ស្ថានភាពនៅក្នុងប្រទេសប្រេស៊ីលកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយដោយសារតែការធ្វើបាតុកម្មរបស់ពលរដ្ឋ ពាក់ព័ន្ធនិងអំពើពុករលួយរបស់រដ្ឋាភិបាលប្រទេសនេះ។ នៅពេលពេលការធ្វើបាតុកម្ម បានឈានដល់ដំណាក់កាលគ្រោះថ្នាក់ នៅពេលដែលក្រុមប៉ូលិសប្រទេសនេះក៏បានចូលរួមនៅក្នុងបាតុកម្មនោះដែរ។
កាលពីថ្ងៃទី១៣ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រេស៊ីល លោក Raul Jungmann បានប្រកាសថា កម្លាំងទាហានប្រទេសនេះបានដាក់ក្នុងសភាពអាសន្ន ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មរបស់កម្លាំងប៉ូលិស នៅទីក្រុង Rio De Janeiro ជាកន្លែង ត្រូវរៀបចំពិធីបុណ្យ Carnaval ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។
លោក Junmann បានបញ្ចាក់ថា នឹងសហការជាមួយ អភិបាលក្រុងលោក Luiz Fernando Pezao និងមេបញ្ចាការកងទ័ពប្រចាំនៅភាគខាងកើត ដើម្បីទប់ទល់និងសកម្មភាព អាក្រក់ណាមួយកើតឡើង។ នៅក្នុងទី្រក្រុង Rio De Janeiro ជាកន្លែងមានអំពើហឹង្សាកើតឡើង ប៉ុន្មានថ្ងៃកន្លងមកក្រោយពេលក្រុមប៉ូលិសធ្វើបាតុកម្ម ទាមទាតម្លើងប្រាក់ខែ បណ្តាលឲ្យមនុស្ស១៥០នាក់ស្លាប់ និងមានការឆក់ប្លន់ជាង៣០០ករណី ធ្វើឲ្យសេដ្ឋកិច្ច ត្រូវខាតបង់ជាង ៩៥លានដុល្លារ។
ជាមួយគ្នានេះដែររដ្ឋាភីបាលប្រេស៊ីលបានបញ្ជូនកម្លាំងទាហានជាង ៣ពាន់នាក់ទៅរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅរដ្ឋ Espiritu Santo។
កាលពីថ្ងៃទី១០ខែកុម្ភៈ ក្រោយការពិភាគ្សា រវាងរដ្ឋាភិបាលនិង កម្លាំងប៉ូលិស ក៏បានឈានដកលកិច្ចព្រមព្រៀង ប៉ុន្តែ មានប៉ូលិសតែ ១២៣៦នាក់ប៉ុណ្ណោះត្រឡប់ចូលធ្វើការវិញនៅថ្ងៃទី១១ខែកុម្ភៈ ក្នុងចំណោមប៉ូលិស មួយមឺននាក់។ កាលពីដើមខែកម្ភៈប៉ូលិសជាង ១មឺននាក់បានធ្វើកូដកម្ម ទាមទាតម្លើងប្រាក់ខែនឹងកែទម្រងការងា ។
ក្រៅពីនេះនៅមានទីក្រុងជាច្រើនទៀតក៏មានប៉ូលិសធ្វើបាតុកម្មទាមទាតម្លើងប្រាក់ខែ និងកែទម្រងការងាធ្វើ ។ មកទលពេលនេះនៅទីក្រុងមួយចំនួន កម្លាំងប៉ូលិសមិនទាន់បានបើកប្រាក់ខែឡើយនៅក្នុងឆ្នាំ២០១៧ ក៏ដូចជាប្រាក់ខែ ខែទី១៣(ប្រាក់បំណាច់ឆ្នាំ) នៅក្នុង២០១៦ផងដែរ។
ជាមួយគ្នានេះដែឬក្រុមប៉ូលិសបានឡើងគម្រោងធ្វើបាតុកម្មសាជាថ្មី ទាមទារដ្ឋាភិបាល ត្រូវតែដោះស្រាយនៅអ្វីដែលក្រុមប៉ូលិសចង់បានក្នុងរយៈ១៤ថ្ងៃ។
ការធ្វើបាតុកម្មពីកម្លាំងប៉ូលិសនៅក្នុងប្រទេសប្រេស៊ីលបង្ករការព្រួយបារម្ភយ៉ាងខ្លាំង ពីអំពើហឹង្សាកើតឡើង ហើយអាចបង្ករឲ្យមានការប៉ះទង្គិចរវាងកម្លាំងប៉ូលិសនិងទាហាន ឬក៏អាចឈានដល់ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ៕