MENU
|
ក្រោយការវាយប្រហារភេរវកម្មនៅទីក្រុងម៉ែនឆែស្ទើ ប្រទេសអង់គ្លេសធ្វើឲ្យរដ្ឋាភិបាលអីតាលីបង្កើនសន្តិសុខ ការពារ ៣ដង ដើម្បីធានាដល់សន្តិសុខក្នុងតំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំនៅអីតាលី និងបុរីវ៉ាទីកង។
រដ្ឋាភិបាលអីតាលីបាន យាមល្បាតយ៉ាងតឹងតែងនៅលើដងផ្លូវធំៗចំនួន៤ផ្សេងគ្នា សម្រាប់ការធ្វើដំណើរ។ សកម្មភាពការពារ សន្តិសុខ ដល់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំ ធ្វើឡើងដោយ ដោយមានកម្លាំងការពារ ៣ជាន់ផ្សេងគ្នា ៣ក្រុមផ្សេងគ្នា ក្នុងនោះមាន ក្រុមប្រតិកម្មរហ័ស ក្រុមការពារនិងក្រុម ពិសេសការពារនៅកៀកប្រធានាធិបតី។ ក្រៅពីនេះក៏នៅមានក្រុមសន្តិសុខជាង៣០ផ្សេងគ្នា ត្រូវបានដាក់ពង្រាយតាមដានសកម្មភាពនៅតាមទីកន្លែងដែលប្រធានាធិបតីត្រាំត្រូវទៅ។
ចំនួនកាមឺរ៉ាសុវត្ថភាពក៏ត្រូវបានបង្កើន ទាំង កាមឺរ៉ានៅមួយកន្លែងនិងចលនាផងដែរ។ ឧទ្ធម្ភាគច័ក្រជាច្រើនគ្រឿងក៏ត្រូវបានដាក់ពង្រាយការពារ ពីលើដែនអាកាស។ ក្រុមចារកិច្ចអីតាលីក៏បានដំណើរការ២៤លើ២៤ម៉ោង ដើម្បីតាមដានសកម្មភាព។
តាំងពីព្រឹកថ្ងៃទី២៣ខែឧសភា ទីតាំងជុំវិញស្ថានទូតអាមេរិកនៅអីតាលី ដែលជាកន្លែងប្រធានាធិបតីត្រាំត្រូវស្នាក់នៅ បានយាមល្បាតយ៉ាងតឹងតែង ។
តាមគម្រោង ប្រធានាធិបតីត្រាំ ទស្សនកិច្ចអីតាលីនិង បុរីវាទីកង ចាប់ពីថ្ងៃទី២៣ខែឧសភា ដល់ថ្ងៃទី២៥ ។ ក្រោយមកប្រធានាធិបតីនឹងចូលរួមកិច្ចប្រជុំ G-7 នៅតំបន់ Taormina លើកោះ Sycily ភាគខាងត្បូងអីតាលី។
ការបង្កើនសន្តិសុខ នៅក្នុងប្រទេសអីតាលី ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក និងកិច្ចប្រជុំ G-7 ដោយសារតែ ក្រុមភេរវកម្មបានបង្កប់ខ្លួនជាច្រើននៅក្នុងតំបន់អឺរ៉ុប ដោយអាចវាយប្រហារបានគ្រប់ពេលវេលា។ ដូចជាការវាយប្រហារនៅក្នុងប្រទេសអង់គ្លេសកន្លងមកជាដើម៕