រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពូជានៅថ្ងៃទី៥ខែមិថុនានេះបានប្រកាសអបអរសាទរចំពោះពលរដ្ឋខ្មែររាប់លាននាក់ដែលបានទៅកាន់ការិយាល័យបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់របស់ខ្លួនកាលពីថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០១៧។ស្ថាតទូតក៍បានថ្លែងពីការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជរដ្ឋាភិបាលកម្ពុជានិងអ្នកសង្កេតការណ៍ស្ម័គ្រចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។
ស្ថានទូតបានបញ្ជាក់ខ្លួនមានអ្នកសង្កេតការណ៍ប្រមាណ៤០នាក់ដែលបានចូលរួមពិនិត្យការបោះឆ្នោយនៅទូទាំងប្រទេសកម្ពុជាផងដែរ។ដោយមានការសហការពីគជបក្រុមអ្នកសង្កេតការណ៍ទាំងនោះបានចុះកាន់ការិយាល័យបោះឆ្នោតប្រមាណ៣០០នៅភ្នំពេញនិងខេត្តចំនួន១៣។ស្ថានទូតបានបញ្ជាក់ថាទោះ"យើងនឹងបន្តពិនិត្យពីរបៀបនៃការរៀបចំនិងប្រកាសលទ្ធផលរបស់គជប"។
ទូតអាមេរិកបានថ្លែងថា៖"យើងសង្ឃឹមថាគជបនឹងទទួលខុសត្រូវខ្ពស់នៃសុខរិតភាពនិងតម្លាភាពបំផុត"និងការស៊ើបអង្កេតពីការព្រួយបារម្ភរបស់គណបក្សប្រឆាំងនិងសង្គមស៊ីវិលដែលបានលើគឡើងមុនបេលឃោសានាបោះឆ្និត។ស្ថាតទូតអាមេរិកបានលើកឡើងថា៖កាលបោះឆ្នោតកាលពីម្សិលម៉ិញជាជាជំហានឬតំណាក់កាលឬការចាំបាច់នៅក្នុងប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍លទ្ធិិប្រជាធិបតេយ្យ។
ទូតអាមេរិកបានបញ្ជាក់ថា "យើងសូមអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប គណបក្សនយោបាយទាំងអស់ និងគ្រប់ស្ថាប័នទាំងអស់ទទួលយកលទ្ធផលបោះដោយសន្តិវិធី ការគោរព ការបង្រួបបង្រួមជាតិនិងកិច្ចសហប្រតិបតិ្តការ។