MENU
|
រាជធានីភ្នំពេញ៖ គេនៅចាំថាអ្នកនាងសារ៉ាយ សក្ខណាបានបើកមុខជំនាញគ្លីនិកសម្ជស្សមួយឈ្មោះហ្សុីណូដែលមានបច្ចេកទេសជំនាញពីអាមេរិកហើយរមែងផ្សាយពីគុណតម្លៃហាងនេះដល់អតិថិជន។ក្រោយពីប្រកាសចាកចេញទៅនៅអាមេរិកតំណែងគ្លីនិកហ្សុីណូនេះត្រូវធ្លាក់មកលើស្រីស្អាតទឹម រដ្ឋាដែលដើរតួសំខាន់ក្នុងការបង្ហាញទោះនាងមិនមែនជាថៅកែក៍ដោយ។
បើទោះជាមួយដងខ្លួនកញ្ញាទឹមរដ្ឋាមើលទៅស្អាតផ្លឹងប្រុសៗជាច្រើនតាមចងស្នេហ៍ចង់ធ្វើជាគូអនាគតក៍ស្រីស្អាតរូបនេះហាក់ខ្វល់ចិត្តក្រោយពេលដែលខ្វះខាតចំនុចខ្លះដែលនាងយល់ថាមិនសូវពេញចិត្តពិសេសផ្នែកសក់កាន់តែជ្រុះនិងចិញ្ចឹមក៍កាន់តែជ្រុះដូចគ្នាក្រោយពេលនិយមលេងស្ទីលយកភាពចាប់ចិត្តជាសំខាន់នោះ។ស្រីស្អាតមុខកាត់បារាំងរាងខ្ពស់ស្រឡះទឹម រដ្ឋាត្រូវបានអ្នកតំណាងប្រចាំហាងកែសម្ជស្សហ្ស៊ីណូធ្វើជាអ្នកផ្សព្វផ្សាយនូវវិធីផ្សេងៗដែលមាននៅក្នុងហាងហ្ស៊ីណូហើយដោយហាងនេះជារបស់តារាសម្តែងឆ្នើមសារ៉ាយ សក្ខណាត្រូវបានតារាស្រីរូបនេះប្រគល់តំណែងឲ្យរដ្ឋាធ្វើការងារផ្នែកនេះព្រោះតែជាប់ភារៈទៅនៅអាមេរិក។ទឹម រដ្ឋាដែលមិនមានកុងត្រាជាមួយហាងហ្ស៊ីណូរបស់សក្ខណាតែអាចធ្វើការបញ្ជាក់ពីសេវាកម្មផ្សេងៗនៅទីនេះបានដោយនាងប្រាប់ថានាងចូលមកធ្វើការនៅហ្ស៊ីណូនេះក៍មិនមែនតែហេតុផលបក្សពួកជាមួយសារ៉ាយ សក្ខណានោះដែរតែមកពីហ្ស៊ីណូគាត់មានអ្នកឯកទេសជំនាញពិតប្រាកដដែលផលិតផលរបស់គាត់គឺមានការនាំចូលពីអាមេរិកពិតៗទាក់ទងនិងការប្រើសេវាកម្មសម្រស់ដែលមានបទពិសោធន៍យូរឆ្នាំមកហើយ។
ទឹម រដ្ឋាបានថ្លែងទៀតថានាងសប្បាយចិត្តដែលនាងទទួលយកសេវាកម្មនៅហ្ស៊ីណូជួយការកុនឲ្យនាងស្អាតបន្ថែមទៀតដែលស្តង់ដារមកពីអាមេរិកពិតៗ។នាងមានជំនឿលើហ្ស៊ីណូគ្លីនិកមិនបាច់ហោះហើរលើទៅប្រទេសគេនោះទេអាចមកទីនេះបានហើយអ្វីដែលនាងអាចប្រាប់ចង់បញ្ជាក់ដែរនោះ។អ្វីដែលនាងរមែងឮមិត្តសិល្បកររអ៊ូស្ទើគ្រប់គ្នាគឺបញ្ហាជ្រុះសក់និងអស់រោមចិញ្ចើមព្រោះតែការលាបពណ៍សក់និងគូចិញ្ចើម។ជាក់ស្តែងនាងក៍ជ្រុះសក់សក់ឆេះអស់រោមចិញ្ចើមក៍ច្រើនដោយសារតែការលេងស្តាយប្លែកធ្វើឲសក់ខូចចង់អស់។តែហាងហ្សុីណូគេមានបច្ចេកទេសដាំសក់ឲមានឡើងវិញនិងបណ្តុះរោមចិញ្ចើមដែលគ្រាន់តែឮគឺក្តីបារម្ភអាចរំសាយច្រើនដោយដឹងថាហ្ស៊ីណូនាំមកព្រោះនាងជឿជាក់សុទ្ឋតែមានអ្នកឯកទេសជំនាញៗតែម្តង។ដូចនេះសិល្បករទាំងអស់និងបងប្អូនទូទៅមិនបាច់បារម្ភទៀតទេហ្ស៊ីណូអាចជួយបានរឿងបណ្តុះសក់និងរោមចិញ្ចើមហើយនាងក៍មានគម្រោងបែបនេះដែរនឹងឲអ្នកឯកទេសជួយគិតរឿងជ្រុះសក់និងឆេះសក់នេះឲល្អឡើងវិញ