MENU
|
ប្រធានាធិបតីអាមេរិកដូណាលត្រាំនិងភរយាបានចាប់ផ្តើមបំពេញទស្សនកិច្ចជាលើកទី១ទៅក្រៅប្រទេស ដោយលោកត្រាំនឹងធ្វើដំណើរទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី ១៩ខែឧសភា ប្រធានាធិបតីដូណាលត្រាំបានចាកចេញពីសេតវិមានចាប់ផ្តើមដំណើរទស្សនកិច្ចទៅក្រៅប្រទេស រយៈពេល ៩ថ្ងៃ ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត ក្នុងតំណែងជាប្រធានាធិបតី ពេលស្ថានភាពពិភពលោកកំពុងតែតានតឹង។
លោកស្រី Melania Trump និងកូនស្រី កូនប្រសា គឺនាង Ivanka និងJared Kushner ក៏បានអបដំណើរ នៅក្នុងដំណើរទស្សនកិច្ចនោះដែរ។ តាមគម្រោង ប្រទេសដំបូងដែលលោកត្រាំ ទស្សនកិច្ចនោះគឺជាប្រទេស សាឌីអារ៉ាប៊ី បន្ទាបមកគឺប្រទេសអីស្រាអែល អីតាលី ប៊ែលហ្សិក ។ នៅក្នុងតំណើរទស្សនកិច្ចនោះលោកត្រាំនឹងជួបពិភាក្សាជាមួយព្រះមហាក្សត្រសាឌីអារ៉ាប៊ី នាយករដ្ឋមន្ត្រី អីស្រាអែល Benjamin Netanyahu ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាមូតអាបាស , សម្តេចសង្ឃ កាតូលិចFrancis ,នាយករដ្ឋមន្ត្រីអីតាលី Gergio Mattarella និង ព្រះមហាក្សត្រប៊ែលហ្សិច Philippe ផងដែរ។ឮតាមគម្រោង លោកដូណាលត្រាំនិងជួបពិភាក្សាជាមួយមេដឹកនាំ G-7 និង មេដឹកនាំណាតូ ផងដែរ។
នៅក្នុងតំណើរទស្សនកិច្ចរបស់លោកត្រាំគ្រប់ដណ្តប់ដោយ រឿងរ៉ាវជាច្រើននៅក្នុងទឹកដីរបស់ខ្លួនពិសេសគឺ ការដកហូតដំណែងរបស់ប្រធាន FBI លោក James Comey ពេលដែលកំពុងធ្វើការស្រាវជ្រាវ លើទំនាក់ទំនងរវាងលោកត្រាំនិង រុស្ស៊ីមុនពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោត។
ដូច្នេះដំណើរទស្សនកិច្ចរបស់លោកត្រាំនាពេលនេះ អាចជួយបញ្ចប់វបត្តិនៅក្នុងប្រទេសរបស់លោក ។ក្រុមអ្នកវិភាគលើកឡើងថា ដំណើរទស្សនកិច្ចនេះដែរគឺជាឧកាសដើម្បីស្រោចស្រង កៅអីប្រធានាធិបតីរបស់លោក ក្នុងពេលដែលដំណាងរាស្ត្រជាច្រើនបាត់បង់ទំនុកចិត្ត ហើយទាមទាឲ្យសភា ចោទប្រកាន់ទោសលោកត្រាំទៀតផង៕