រាជធានីភ្នំពេញ៖ យោងតាមមេធាវីការពារសិទ្ធិជនជាប់ចោទបាននិយាយនៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧ថាសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៤ ខែឧសភា នេះ បើកសវនាការរឿងក្ដីមន្ត្រីអាដហុក៤រូប ដែលប្តឹងប្រឆាំងនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួន៦ខែទៀត ។
តែសន្តិសុខនិងនគរបាលការពារតុលាការឧទ្ទរណ៍មិនបានបានឲ្យក្រុមអ្នកសារព័ត៌មានចូលក្នុងបរិវេណសាលាឧទ្ធរណ៍ទេហើយក៍មិនបានបញ្ជា្កក់ពីបូលហេតុដែរ។តែសវនាការនេះធ្វើឡើងមុនអង្គសេចក្តីគឺអសាធារណៈ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ដែលមានលោកនី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ម្នាក់ផងហើយត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។តុលាការចោទប្រកាន់ពួកគេពីបទសូកប៉ាន់សាក្សី និង សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ។
សូមបញ្ជាក់ថាជនជាប់ចោទត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៧និងត្រូវបានឃុំខ្លួនកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០១៦គឺមានរយៈពេលជាង១ឆ្នាំមិនទាន់បានជំនុំជម្រះនៅឡើយទេ។បន្ទាប់ពីបែកធ្លាយរឿងខ្សែអាត់សម្លេងដែលគេសង្ស័យថាជារបស់លោកកឹម សុខានិងកញ្ញា ខុម ចាន់តារាទីកំពុងខែកុម្ភៈឆ្នាំ២០១៦៕ស.សុខុម