MENU
|
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញលោក លាង សំណាត់ ចេញដីកាឃុំខ្លួនកូនប្រុសនាយហុងដា និង សង្សារ ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្នក្រោមការចោទប្រកាន់របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៧។
ចោទជនត្រូវចោទ១. ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់លោកហុងដា ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។និងទី២. ឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកនៅហាង រស្មីបឹងកក់ ត្រូវជាស្រីស្នេហ៍របស់ឈ្មោះ ខា សុខេន ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៩និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថាកូនប្រុសនាយហុងដា និង សង្សារ ត្រូវបានចោទប្រកាន់ជាផ្លូវការនៅរសៀលថ្ងៃទី១៥ ខែឧសភា នេះ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ម្តាយក្រោយ ។ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា កូនប្រុសនាយហុងដា ត្រូវចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។
រីឯសង្សារកូនប្រុសនាយហុងដា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៩និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ បច្ចុប្បន្នជនត្រូវចោទទាំងពីរនាក់ និង សំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី ។
កូនប្រុសបង្កើតរបស់តារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងរបស់ខ្លួន ប្រពន្ធក្រោយរបស់នាយ ហុង ដា កាលពីថ្ងៃម្សិលមិញនោះ នៅវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា បានចាប់ខ្លួនបានហើយ នៅក្នុងវត្តចាស់ ក្រុម៤ ភូមិ១ សង្កាត់ជ្រោយចង្វា ក្នុងខណ្ឌជ្រោយចង្វា។
ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។
មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅពេលនេះ ជនដៃដល់ ត្រូវបាននាំខ្លួនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំបន្ដទៀត។ យ៉ាងណាក៏ដោយ មូលហេតុនៃការសម្លាប់ម្ដាយចុងរបស់ខ្លួន មិនទាន់ត្រូវបានមន្ដ្រីអាវុធហត្ថ បញ្ជាក់នៅឡើយទេ ដោយបាននិងកំពុងសួរនាំជាមុនសិន។
បើមាតមន្ត្រីអាវុធហត្ថបានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ កូនប្រុសហុងដា ឃាតករ អឿន សុខខេន អាយុ ១៧ ឆ្នាំនិងសង្សារ ណេត រស្មីកន្និកា អាយុ ១៧ឆ្នាំ។តាមចំលើយសារភាពពីរជនសង្ស័យបានអោយដឹងថា រូបគេពិតជាបានសម្លាប់នារីរងគ្រោះពិតប្រាកដមែន នឹងបានយកកងមួយឈុតមានដំលៃជាង៣០០$ ជញ្ជៀនមួយវង់ដំលៃជាង១០០$ នឹងទូរសព្ទ័Nចុចពិលមួយគ្រឿង ហើយនឹងខឹងម្ដាយចុងរូបនោះរអ៊ួ រទាំម អោយរូបគេថាមិនធ្វើកាអីទែដេកតែស៊ី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានស្ត្រីម្នាក់ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនស្រីបង្កើត របស់លោក ហុង ដា បានដើរលេងតាមបន្ទប់ខុនដូ ក្នុងជាន់ទី៥ ហើយពេលដើរដល់បន្ទប់ របស់ស្រ្តីរងគ្រោះ ស្រាប់តែប្រទះឃើញ ជនរងគ្រោះ មានភួយរុំក្បាលនឹងមុខ មើលមិនស្គាល់ទេ ហើយគាត់ក៏មានការ ភ័យស្លន់ស្លោរ បានទូរស័ព្ទរាយការណ៍ ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីសុំការអន្តរាគមន៍។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ច បានចុះមកពិនិត្យជាក់ ស្តែង ដល់ចំណុចខុនដូនេះ ហើយបានឲ្យ ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនលោក ហុង ដា ចូលទៅមើលមុខសាក សពស្ត្រី ដែលត្រូវគេសម្លាប់ ទើបដឹងថា ស្ត្រីដែលត្រូវជនមិនស្គាល់ មុខសម្លាប់នោះ គឺមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាប្រពន្ធក្រោយ របស់លោក ហុង ដា ដែលមកស្នាក់នៅក្នុងខុនដូនេះ ជាងកន្លះឆ្នាំមកហើយ៕ 0:20