រាជធានីភ្នំពេញ៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ បានបើកសវនាការរឿងក្ដីក្រុមឧក្រិដ្ឋជន៥នាក់ជាបក្សពួករឿងគ្រឿងញៀនដែលបានបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញមួយរូបឈ្មោះ ទៀន ករុណា(ស្លាប់) ពេលចុះបង្ក្រាបគ្រឿងញៀន ។
សវនាការសាលាឧទ្ធរណ៍នេះ ដឹកនាំដោយលោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងលោក ជុំ សែនសទ្ធា ជាតំណាងមហាអយ្យការ ។ទោះជាយ៉ាងណារឿងក្តីខាងលើនេះលោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចលើពេលប្រកាសសាដីកានៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧ខាងមុខនេះ។
ក្រុមជនជាប់ចោទមាន១.ឈ្មោះ លី កុកហ៊ុយ អាយុ៦៤ឆ្នាំ ២.ឈ្មោះ ទី អៀង អាយុ៤៥ឆ្នាំ ៣.ឈ្មោះ លី វិរៈ អាយុ៣៧ឆ្នាំ ៤.ឈ្មោះ ក្រាវ រិទ្ធារ៉ា អាយុ១៦ឆ្នាំ កម្មករខ្វៃជ្រូក និង ៥.ឈ្មោះ ស៊ុន ដារ៉ូ អាយុ២៣ឆ្នាំ ។ ពួកគេទាំងអស់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសចន្លោះពី៤ឆ្នាំទៅ៥ឆ្នាំ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននិងបទចូលរួមក្រុមឧក្រិដ្ឋជន ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅខណ្ឌទួលគោក ៕
ទោះជាយ៉ាងណារឿងក្តីខាងលើនេះលោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចលើពេលប្រកាសសាដីកានៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧ខាងមុខនេះ៕