រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០១៧ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនគូរស្នេហ៍មួយគូរដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ លួច ១.ឈ្មោះប៉ិន ស៊ួយទ្រីភេទប្រុសអាយុ២៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលសង្កាត់ទឹកល្អក់ទី២និង២.ឈ្មោះ ឃឹន ពិសី ភេទស្រីអាយុ២៨ឆ្នាំមុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ២១៩សង្កាត់ផ្សារដើមគ ។
ជនរងគ្រោះឈ្មោះ ឈាង បញ្ញា ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមេកាផ្ទះសំណាក់បៃតងស្នាក់នៅផ្ទះកើតហេតុខាងលើ កាលពីថ្ងៃទី០៩ខែមេសាឆ្នាំ ២០១៧ នៅចំនុចផ្ទះសំណាក់បៃតងលេខ៦២៥Aផ្លូវលេខ៩០៧ក្រុម១៦សង្កាត់ទួលសង្កែមានគូរស្នេហ៍មួយគូរបន្លំលួចទូរទស្សន៍ផ្ទះសំណាក់បៃតង។
សមត្ថកិច្ចបាននិយាយថា នៅថ្ងែកើតហេតុខាងលើជនសង្ស័យទាំ២នាក់បានមករកបន្ទប់ជួលលេខ២០៣ក្នុងតំលៃ៧ដុលា(សំរាប់១យប់១ថ្ងៃ)លុះនៅថ្ងៃដដែលម៉ោង១២:៣០ជនសង្ស័យទាំ២នាក់បានរៀបចំខោអាវវ៉ាលី បំរុងចេញពីផ្ទះសំណាក់វិញ ម្ចាស់ផ្ទះសំណាក់មានការសង្ស័យក៏បានទូរស័ព្ទប្តឹងសម្ថកិច្ចយើងភ្លាមនោះកំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានចុះអន្តរាគមន៍ឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីជាក់ស្តែង។
សមត្ថកិច្ចបានបន្តថាសំភារៈដកហូតរួមមាន១.ទូរទួស្សន៍១គ្រឿងម៉ាកសាំសុងទំហុំ៣២អុិញ២.រថយន្ត១គ្រឿងម៉ាកវីសស្តូពណ៍ទឹកមាសគ្មានស្លាកលេខ(ទីកូ)៣.វ៉ាលី១សំរាប់ដាក់ទូរទួស្សន៍៤.ឧបករណ៍សំរាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន៥.ទុល្វិស១៕