MENU
ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចអាវុធហត្ថខេត្តរៀបចំសំណុំរឿងបញ្ជូនមកតុលាការ នាព្រឹកនេះ ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០១ ឧសភា ២០១៧, ១១:០១ | ៤២៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តប៉ៃលិន៖ បើតាមការឲ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តប៉ៃលិន តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នេះបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀនត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តប៉ៃលិននាថ្ងៃនេះហើយ។ ការឃាត់ខ្លូនសង្ស័យខាងលើបន្ទាប់ពីសមត្ថកិច្ចជំនាញអាវុធហត្ថខេត្ត រកឃើញឧបករណ៍សម្រាប់ការប្រើប្រាសថ្នាំញៀនហើយនិងការពិនិត្យទឹកនោមលើជនសង្ស័យកាលពីវេលាម៉ោង២៣ និង៥៤នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

 

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ ឈ្មោះ ហំ សុខហេង ភេទប្រុសអាយុ២៤ឆ្នាំ មុខរបមិនពិតប្រាកដរស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ,ទី២ ឈ្មោះ ណុល ផានិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបសំណង់ រស់នៅភូមិវត្ត សង្កាត់ ក្រុង ខេត្តប៉ៃលិន  ,ទី៣ឈ្មោះ ឈឿន ឆវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ(មុខរបគ្មាន) រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ដោយរិបអូសបានវត្ថុតាងឧបករណ៍ជក់សំរាបបំរើការប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

លោក ហុង ដារ៉ា មេបញ្ជាការអាវុធហត្ថក្រុងប៉ៃលិនបានឲ្យដឹងថា បន្ទាប់ពីកម្លាំងសម្ងាត់បានរាយការពីសមក្មភាពបទល្មើសគ្រឿងញៀននៅចំណុចខាងលើលោកក៍រាយការណ៍បន្តទៅថ្នាក់លើ ព្រមទាំងសហការគ្នាជាមួយកម្លាំងអាវុធហត្ថខេត្ត ដែលដឹកនាំដោយលោកវរសេនីយ៍ទោ នង វណ្ណនី ប្រធានមន្ទីរយុត្តធម៌ កងរាជអាវុធហត្ថខេត្តបានចុះដល់កន្លែងកើតហេតុស្ថិតនៅផ្ទះសំណាក់ភ្នំយ៉ាត ក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកបានបន្តថា ក្នុងការចុះបង្ក្រាបនេះដែរសមត្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបំរ៉ុងជិះម៉ូតូគេចខ្លួន ដោយគ្រាន់តែឃើញសមត្ថកិច្ចបន្ទាប់មកកម្លាំងយើងក៍ឲ្យជនសង្ស័យពិនិត្យទឹកនោមរួចក៍ឃើញថាមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន ។ ក្នុងចំណោមជនសង្ស័យខាងលើបានឲ្យដឹងថាអ្នកខ្លះបានប្រើប្រាសថ្នាំញៀនយូមកហើយធ្វើអ្នកខ្លះថាបានទិញថ្នាំញៀនពីខេត្តបាត់ដំបងយកមកសម្រាប់ប្រើប្រាស និងម្នាក់ទៀតទើបចេញពីមណ្ឌល់អប់រំ ផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តប៉ៃលិនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕អត្ថបទ សេង សុវណ្ណារិទ្ធ

Tags:
  • ជនសង្ស័យ
  • តុលាការ
  • សំណុំរឿង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥