រាជធានីភ្នំពេញ៖ លោមនួន សារ៉ែនប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តតាកែវបានប្រាប់អ្នកសារព័ត៏យើងថានៅរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧ថាមានពាក្យបណ្តឹងមួយកើតឡើងពីវិវាទរវាងភាគីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិនៅពេលហែរក្បួននៅថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧នៅឃុំព្រៃខ្លា។
លោកប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតបានលើកឡើងថា”នេះជាករណីគម្រាមរារាំងការឃោសនាមិនទាន់ឈានដល់ការប្រើហិង្សាទេ។”លោកបានលើកឡើងថាពេលនេះគណៈកម្មាធិការឃុំរៀបចំការបោះឆ្នោតកំពុងតែដោះស្រាយដោយហៅភាគីនៃគណបក្សវិវាទទាំងពីរចូលរួមដោះស្រាយគ្នា។
លោកហង្ស ពុទ្ធាអ្នកនាំពាក្យបានលើកឡើងថាករណីនេះភាគីបានប្តឹងទៅគណៈកម្មាធិឃុំរៀបចំការបោះឆ្នោតឃុំហើយការដោះស្រាយវិវាទនោះបានធ្វើរួចរាល់ដោយមិនបានប៉ះពាល់ការឃោសនាអ្វីដោយភាគីទាំងពីរបានឃោសនាធម្មតារៀងខ្លួន។លោកបានលើកឡើងថាមានករណីចំនួនពីរផ្សេងទៀតមិនធ្ងន់ធ្ងរទេគឺនៅក្រុងភ្នំពេញការរអ៊ូរទាំងរបស់អ្នកលក់ដូរមិនសូវដាច់ដោយសារក្បួនហែរច្រើននិងមានការស្ទះចរាចរណ៍ផង។
លោកឯម សុផាត សមាជិកគជបបានថ្លែងថាការឃោសនាគឺមាន រយៈពេល១៤ថ្ងៃពីថ្ងៃទី២០ឧសភាដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧។មានបំណងឲ្យគណបក្សយោបាយដែលចំបញ្ជីបេក្ខជននិងបេក្ខជនធ្វើការឃោសនា ផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍន៏ឃុំសង្កាត់ដល់អ្នកបោះឆ្នោត។ការឃោសនាត្រូវបញ្ឈប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត៕