ខេត្តបាត់ដំបង៖ អាជ្ញាធរនិងក្រុមគ្រូពេទ្យបាននិយាយនៅព្រឹកថ្ងៃទី៣ខែមិថុនាថាកាលពីវេលារសៀលថ្ងៃទី២ខែមិដុនាឆ្នាំ២០១៧ត្រូវថ្ងៃបញ្ចប់ការឃោសនាកុមារនិងមនុស្សចាស់បានពុលអាហារធ្ងន់និងស្រាលចំនួន៣៨នាក់ការសន្និដ្ឋានបឋមថាដោយបានហូបបាយដែលចែកមកពីហែគណបក្សប្រជាជនកម្ពុជា។
យោងតាមមន្ត្រីជំនាញកងរាជអាវុធហត្ថមូលដ្ឋានបានអោយដឹងថា កុមារនិងមនុស្សធំពេញវ័យសរុបចំនួន៣៨នាក់រស់នៅក្នុងភូមិជើងទិញនិងភូមិឆាយបាលង្គ័ ក្នុងឃុំធិបតី ស្រុងមោងឬស្សី ខេត្តបាត់ដំបងបានពុលអាហារក្រោយពីបានហូបបាយសាច់ជ្រូកចៀនដែលក្រុមការងារបានចែកពេលត្រឡប់មកពីហែរគណះបក្សវិញ ក្នុងនោះមានប្រជាពលរដ្ឋមួយចំនួនបានយករបបបាយកញ្ចប់នេះដោយផ្ទាល់និងមួយចំនួនទៀតបានយកទៅផ្ញើរកូននិងចៅហូបនៅឯផ្ទះទើបបណ្តាលពុលដល់កុមារថែមទៀតរហូតចំនួន១០នាក់។
ហេតុការខាងលើបានកើតឡើងនៅចន្លោះម៉ោងប្រហែល២និង០០នាទីរសៀលដល់អំឡុងម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ក្នុងចំណុចភូមិជើងទិញនិងភូមិឆាយបាលង្គ័ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ប្រភពព័ត៏មានបញ្ជក់ថា បាយសាច់ជ្រូកចៀនខាងលើបានចំអិនដោយគ្រួសារលោកជាល វៃ ជាមេភូមិជើងទិញ។បច្ចុប្បន្នជនរងគ្រោះទាំង៣៨នាក់ក្នុងនោះមានស្រ្តីចំនួន៤នាក់និងកុមារចំនួន១០នាក់ផងដែរកំពុងសម្រាកព្យាបាលបាលជម្ងឺនៅមន្ទីរបង្អែកស្រុកមោងឬស្សី ពេលនេះមន្ត្រីជំនាញកំពុងស្រាវជ្រាវបន្ថែមដើម្បីអោយបានដឹងពីប្រភពច្បាស់កាស់នៃការពុលនេះ៕