MENU
សពកងវិស្វកម្ម៤នាក់ស្លាប់នៅអាហ្រ្វិក ត្រូវដឹកតាមយន្តហោះមកដល់កម្ពុជា វេលាម៉ោង៧យប់ថ្ងៃទី២១ខែឧសភានេះ
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២១ ឧសភា ២០១៧, ១៩:០២ | ១,៦១៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ សពកម្លាំងកងវិស្វកម្មនៃក្រសួងការពារជាតម្នាក់បានស្លាប់៤នាក់ ដែលត្រូវបានក្រុមឧទ្ទាមបាញ់ស្លាប់នៅពេលរថយន្តដឹកកម្លាំងវិស្វកម្មត្រឡប់មកពីបំពេញបេសកកម្មវិញកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧វេលាយប់នឹងត្រូវបានដឹកនាំមកដល់មាតុប្រទេសវិញនៅវេលាម៉ោង៧យប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧នេះ។ នេះបើយោងតាមមន្រ្តីនៃមជ្ឈមណ្ឌលជាតិសម្រាប់រក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាមបានឲ្យដឹង នៅរសៀលថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៧ ។

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងការបរទេសមន្រ្តីរាជការនិងគ្រួសារសពនឹងទទួលសពនៅព្រលានយន្តពន្តរជាតិនាវេលាកឡុងម៉ោង៧ឬម៉ោង៨យប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧។តាមលោកនាយឧត្តមសេនីយ៍សែម សុវណ្ណនីប្រធានមជ្ឈមណ្ឌលជាតិគ្រប់គ្រកម្លាំងរក្សាសន្តិភាព បោសំអាតមីននិងកាកសំណល់សង្រ្គាមបានបញ្ជាក់ថាសពទាំង៤រូបនឹងត្រូវបញ្ជូនទៅតាមគ្រួសារនីមួយៗរៀបចំបុណ្យនៅគេហដ្ឋានក្រោមការជួយឧបត្ថម្ភពីក្រសួងការពារជាតិ។

លោកនាយឧត្តមសេនីយ៍បានលើកឡើងថាសពម្នាក់នឹងត្រូវបានរៀបចំបុណ្យនៅខណ្ឌពោធិ៍សែនជ័យនិងសព៣នាក់ទៀតនឹងដឹកបន្តទៅតាមខេត្តស្វាយរៀង ពោធិ៍សាត់ និងសៀមរាបតាមការស្នើសុំរបស់គ្រួសារ។ទោះបីយ៉ាងណាអង្គការសហប្រជាជាតិបឹងផ្តល់ប្រាក់សំណងធានារាប់រងជីវិតដល់គ្រួសារជនរងគ្រោះម្នាក់ចន្លោះ៧ម៉ឺនដុល្លារអាមេរិក។

ជនរងគ្រោះគឺ១៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ (បានស្លាប់)២៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុ សេនីយ៍ឯក) ធុច ធីម បុគ្គលិកបើកបររថយន្តបែន (រងរបួសដៃឆ្វេង)៣៖ លោកអនុសេនីយ៍ត្រី (ព្រិន្ទបាលទោ) ស៊ាន នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព (ស្លាប់)៤៖ លោកពលបាលឯក (ព្រិន្ទ បាលទោស) មុំ តុលា ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ (ស្លាប់)៥៖ លោកអនុសេនីយ៍ត្រី (អនុ សេនីយ៍ឯក) ម៉ៅ អេង បុគ្គលិកពេទ្យ (ស្លាប់)។

សពទាហានមួកខៀវកម្ពុជា៤រូប ដែលស្លាប់ដោយសារបាញ់ប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ពេលដែលពួកគាត់និងកម្លាំង១២នាក់ផ្សេងទៀតវិញត្រឡប់មកពីបំពេញបេសកកម្មដើម្បីសន្តិភាពជាមួយកម្លាំងអង្គការសហប្រជាជាតិដែលការពារដោយកម្លាំងយោធាម៉ារ៉ុក។ សាកសពរបស់ពួកគាត់៣នាក់ត្រូវបានរកឃើញ នៅថ្ងៃទី៩ ខែឧសភានេះ នៅប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុតែម្តង។

ក្រសួងការពារជាតិកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧បានបានថ្លែងថា៖”កងកម្លាំងវិស្វកម្ម៣នាក់ដែលបានបាត់ខ្លួនបានស្លាប់”។នេះបើតាមក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការស្តីពីការស្លាប់របស់កងកម្លាំងវិស្វកម្មនៃក្រសួងការពារជាតិចំនួន៤នាក់ដែលត្រូវបានគេសម្លាប់នៅអាហ្វ្រិកកណ្តាលកាលពីយប់ថ្ងៃទី៨ខែឧសភា ឆ្នាំ ២០១៧ ដោយសារក្រុមឧទ្ទាមបានវាយប្រហារ។

តាមការគ្រោងទុកសម្តេចតេជោហ៊ុនសែននិងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានឹងអញ្ជើញទៅទទួលសព ទាហានមួកខៀវកម្ពុជាទាំង៤នាក់នៅព្រលានយន្តអន្តរជាត(VIP) ។ ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងកម្ពុជា៣នាក់ដែលបានបាត់ខ្លួន ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវបានរកឃើញស្លាប់ទាំងអស់ ក្នុងចំងាយ ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។សពទាំងបីនេះត្រូវបានអន្តរាគមន៍ដោយក្រុមគ្រូព្រះវិហារដែលនៅក្បែរនោះ។

ក្រោយពេលស្លាប់សពទាំង៤នាក់កំពុងតម្កល់ល់នៅតំបន់ Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អសប មកទីក្រុង Bangui នាព្រឹកស្អែក»។ក្រសួងការពារជាតិ បានសម្តែងការសោកស្តាយយ៉ាងពន់ពេក ចំពោះការបាត់បង់ទាហានមួកខៀវរបស់កម្ពុជា ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការពលីជីវិតប្រកបដោយកិត្តិយសថ្លៃថ្នូរ និងវីរភាពដ៏អង់អាចក្លាហាននៃកុលបុត្រកម្ពុជា ដែលបានលះបង់ជីវិតក្នុងការបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រ អ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិចកណ្តាល នាពេលនេះ។

បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាពនេះរួមមាន៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។

សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះ អ្នកដែលបាត់ខ្លួនទាំងនោះ បានស្លាប់ហើយ។

ជនរងគ្រោះគឺ១៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំបុគ្គលិកបើកបរប៊ុលដូស៊ែរ (បានស្លាប់)២៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ឯក) ធុច ធីម បុគ្គលិកបើកបររថយន្តបែន (រងរបួសដៃឆ្វេង)៣៖ លោកអនុសេនីយ៍ត្រី (ព្រិន្ទបាលទោ) ស៊ាន នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព (ស្លាប់)៤៖ លោកពលបាលឯក (ព្រិន្ទបាលទោស) មុំ តុលា ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ (ស្លាប់)៥៖ លោកអនុសេនីយ៍ត្រី (អនុសេនីយ៍ឯក) ម៉ៅ អេង បុគ្គលិកពេទ្យ (ស្លាប់)។

នេះជាពលីកម្មដយកត្តិយសបំផុតមួយរបស់កងព័ពមួយខៀវកម្ពុជា ដែលបានស្លាប់ដោយសារការសម្លាប់យ៉ាងព្រៃផ្សៃពីសំណាក់ពួកក្រុមឧទ្ទាម ។តាងនាមជាជនរួមជាតិខ្មែរសូមរំលឹកនៅគុណបំណាច់ដ៏អង់អាចក្លាហាន ហ៊ានពលីជីវិតដើម្បីបុព្វហេតុសន្តិភាព។

តាមប្រភពព័ត៌មានពីនាយទាហានសេនាធិការនៅសារធារដ្ឋអាហ្វ្រិចកណ្តាល កាលយប់ម៉ោង 8:00 (ម៉ោងនៅអាហ្វ្រិចកណ្តាល) ថ្ងៃទី 08 ខែឧសភា ឆ្នាំ2017 ពួកឧទ្ទាមបានវាយប្រហារមកលើក្បួនរថយន្ត UN ដែលកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បណ្តាលអោយកងកម្លាំងមួកខៀវកម្ពុជា ស្លាប់ម្នាក់ របួសម្នាក់ និងបាត់ខ្លួនចំនួន 03 នាក់។UN កំពុងបន្តការតាមដាននិងស្វែងរកកម្លាំងបាត់ខ្លួន។

យោងតាមព័ត៌មាន ឲ្យដឹងថាលោកពលបាលឯកអ៊ឹម សំ ជាអ្នកបើកបរ ប៊ុលដូហ្សែរក្នុងកងអនុសេនាតូចស្ថាបនាសំណង់នៃអនុសេនាធំវិស្វកម្មលេខ៤៥៩បានពលីជីវិតដោយសារការព់បប្រយុទ្ធជាមួយកម្លាំងឧទ្ទាមនៅលើដងផ្លូវពីBangassou ទៅRafai ក្នុងតំបន់ខាងកើតនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាលកាលពីវេលាម៉ោងប្រហែល៧និង៧យប់ថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧។

ពេលក្រុមឧទ្ទាមវាយប្រហារភ្លាមលើកងវិស្វកម្មពហុជំនាញលេខ ៣៦៩ កម្ពុជាដែរកំពុងបំពេញបេសកកម្ម រក្សាសន្តិភាពរបស់ (អ.ស.ប) នៅសារធារណរដ្ឋលីបង់ បានបង្ហូតទង់ជាតិ ១ភាគ៣ ដើម្បីចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំ ដល់សពលោក (អ៊ឹម សំ) ដោយពួកឧទ្ទាម បានវាយប្រហារ មកលើក្បួនរថយន្ត UN ដែរកំពុងបំពេញបេសកកម្មនៅសារធារណរដ្ឋអាហ្រ្វិកកណ្ដាល)បណ្ដាលឲ្យកងកម្លាំងមួកខៀវកម្ពុជា ស្លាប់ ១នាក់ និងបាត់ខ្លួនចំនួន ៣នាក់តែក្រោយមកស្លាប់ទាំង៤នាក់។

កាលពីថ្ងៃទី១២ខែសភាឆ្នាំ២០១៧មជ្ឈមណ្ឌលជាតិសម្រាប់គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអានមីននិងកាកសំណល់សង្រ្គាមបានរៀបចំពិធីគោរពវិញ្ញណក្ខន្ធ សពកម្លាំងមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល។តាមការអះអាងថាគ្រួសារសពអាចនឹងទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗប្រមាណ៧ម៉ឺនដុល្លារពីអង្គការសហប្រជាជាតិ។នេះបើយោងតាមលោកនាយឧត្តមសេនីយ៍សែមសុវណ្ណនីប្រធាន មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម។

កាលពីព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧នេះមានរៀបចំគោរពវិញ្ញាណក្ខន្ធសពកងកម្លាំងមួកខៀវចំនួន៤នាក់ដែលបានស្លាប់ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលកាលពីយប់ថ្ងៃទី៨ខែសភាឆ្នាំ២០១៧កន្លងទៅ។នៅកន្លែងគោរពវិញ្ញណក្ខន្ធមានតំណាងសេនានុព័ន្ធយោធានៃស្ថានទូតចំនួនចូលរួមគោរពវិញ្ញាណក្ខន្ធសពរួមមាន តំណាងសេនានុព័ន្ធយោធាសហរដ្ឋអាមេរិក បារាំង ជប៉ុនថៃមន្រ្តីអង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងទូតមួយចំនួនទៀត។អ្នកចូលរួមបានសំដែងការសោកស្តាយចំពោះការបាត់បង់កងកម្លាំងរក្សាសន្តិភាពកម្ពុជាក៍ដូចជាគ្រួសារសព។

នៅក្នុងសន្និសីទកាសែតលោកនាយឧត្តមសេនីយ៍សែម សុវណ្ណី ប្រធានបជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្រ្គាមនៅព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧បានថ្លែងថាប្រាក់គោលនយោបាយរបស់អ.ស.បប្រជាជាតិនឹងផ្តល់គ្រួសារសពនីមួយៗប្រមាណចម្លោះ៧០,០០០ដុល្លារអាមរិក។

លោកសែម សុវណ្ណនីបានលើកឡើងថាគោលការណ៍របស់អ.ស.បគឺបង្កើតឲ្យមានសន្តិភាព រក្សាសន្តិភាពនិងការពារសន្តិភាពឲ្យបាន។រួមគ្នាការពារទាំងអស់គ្នាដោយកូនចៅយើងនៅពេលអនាគត់។លោកបានលើកឡើងថាកម្ពុជាបានបញ្ឌូនតែកម្លាំងវិស្វកម្ម សាងសង់ ដោះមីន ធ្វើផ្លូវ មិនមែនបញ្ជូនកម្លាំងប្រយុទ្ធទៅចូលទេ។ចំពោះកម្លាំងការពារជាភារកិច្ចរបស់ប្រទេសដទៃ។ចំណែកម្លាំងកម្ពុជាវិញទៅបំពេញការងារជំនាញទាំងអស់។

លោកសែមសុវណ្ណនីបានលើកឡើងតៀតថាភាគីកម្ពុជានឹងពិភាក្សាជាមួយអ.ស.បប្រជាជាតិក្នុងការស្វែងរកការពារលើកកម្លាំងមួយខៀវកម្ពុជា។យើងទៅកាន់ទីនោះមិនមែនជាកងទ័ពឈ្លានពានទេគឺជាកងទ័ពស្វែងរកសន្តិភាពជូនអ.ស.ប។កងទ័ពអ.ស.បមិនមានជាទ័ពប្រយុទ្ធនោះទេ។នៅទីនោះកងទ័ពបានធ្វើសកម្មភាពមនុស្សធម៌សុទ្ធសាធ មានដូចជាសង់ផ្ទះ ជីកអណ្តូង ធ្វើផ្លូវជាដើម។នៅពេលមានករណីនេះកើតឡើងបញ្ជាកងទ័បកម្ពុជានៅទីនោះបានប្រជុំនិងរកដំណោះស្រាយជាមួយខាងអ.ស.ប។

ចំពោះការរៀបចំបុណ្យសពវិញលោកសែម សុវណ្ណនីបានថ្លែងថាកម្លាំងរប់សលោកបានទៅសហការជាមួយអាជ្ញធរខេត្តចំនួន៣និងរាជធានីភ្នំពេញក្នុងការបូជាសពគឺភ្នំពេញម្នាក់ ពោធិ៍សាត់ ស្វាយរឿងនិងសៀមរាប។មជ្ឈមណ្ឌលជាតិនិងគ្រួសារព្រមទាំងអាជ្ញាធររៀបចំដូចមុនៗដែរ។

លោកសែមសុវណ្ណនីបានលើកឡើងថាសំណងរបស់អ.ស.បប្រជាជាតិនឹងផ្តល់ជូនក្រុមគ្រួសារដូចមុខដែរ។សពទាំង៤នាក់នឹងមកដល់ប្រហែល២សប្តាហ៍យ៉ាងយូរដែលពេលនេះតម្កល់នៅរដ្ឋធានីបឹងហ្គីសាធារណរដ្ឋអាហ្វ្រិកកណ្តាល។នៅទីនោះមានការចូលរួមគោរពវិញ្ញាណក្ខន្ធសពដូចយើងនាពេលនេះដែរ។

លោកសែមសុវណ្ណនីបានលើកឡើងថានៅពេលទទួលបានព័ត៌មាននេះយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតវីរយុទ្ធជនទាំង៤នាក់ដែលបានចូលរក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាល។លោកលើកឡើងថា៖”យើងសូមថ្កោលទោសអំពើសាហាវយង់ឃ្នងនេះ។វាជាអំពើមួយ ជាអំពើឧក្រិដ្ឋកម្មសង្រ្គាមដែលបានវាយប្រហាមកលើកងទ័ពមួកខៀវកម្ពុជានិងកម្លាំងមួយខៀវម៉ារ៉ុក។

លោក សែមសុវណ្ណនីបានសូមបូងសួងដល់វិញ្ញាណក្ខន្ធកងទ័ពកម្ពុជាទាំង៤នាក់និងកម្លាំងម៉ារុកម្នាក់ទៅកាន់សុខគតិភពនិងសូមជូនពរដល់អ្នករបួសបានចាប់ជាសំស្ប់យ។លោកបានលើកឡើងបន្ថែមថា៖”ចំពោះប្រាក់របស់អង្គការសហប្រជាជាតិក្នុងតំបន់ប្រតិបត្តិការចម្លោះពី៧ម៉ឺដុល្លារក្នុងតំបន់ប្រតិបតិ្តការដូចកាលពីពេលមុនដែរ”។

លោកថូមាស តំណាងសេនានុព័ន្ធយោធាបានថ្លែងថាលោកចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតនៃកម្លាំងកម្លាំងរក្សាសន្តិភាពរបស់កម្លាំងនិងរំលែកទុក្ខសម្រាប់គ្រួសារនៃសព។លោកបានលើកឡើងថា៖”ទុក្ខសោកដ៍ក្រៀមក្រំនៃវីរភាពនេះដែលយើងមិនអាចបំភ្លេចបានឡើយ”។លោកបញ្ជាក់ថាប្រទេសកម្ពុជាក៍មានមោទនភាពផងដែរជាមួយកងទ័ពមួកខៀវកម្ពុជាដែលបានពលីជីវិតក្នុងការរក្សាសន្តិភាព។

តំណាងសេនានុព័ន្ធយោធាសហរដ្ឋអាមេរិកលោកStelzing បានថ្លែងថា៖លោកសូមចូលរួមរំលែកទុកចំពោះក្រុមគ្រសារ មិត្តភក្តិ របស់សពក៍ដូចជាពលរដ្ឋកម្ពុជាដែរ។លោកថា៖”យើងសូមគោរពនូវវីរភាពរបស់កម្លាំថមួយខៀវកម្ពុជាដែលបានចូលរួមរក្សាសន្តិភាពដែលបានចួលរួមជាមួយអង្គការសហប្រជាជាតិ”។

លោកស្រីតំណាងអង្គការសហប្រជាជាតិបានសរសេរក្នុងសៀវភៅរំលែងទុកថា៖តាងនាមអ.ស.បលោកស្រីសូមចូលរួំសេចក្តីរំលែកទុក្ខដ៍ក្រៀមក្រំជាពន់ពេកដល់គ្រួសារសពនិងរាជរដ្ឋាភិបាលកម្ពជាលើកការពលីរបស់កងកម្លាំងរក្សាសន្តិភាព៤រូបនៅក្នុងឆ្នាំ២០១៧នេះ។លោកស្រីបានសរសេរថា៖”យើងខ្ញុំរួមទាំងក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.បនិងអគ្គលេខាធិការអង្គការសហប្រជាជាតិសូមរំលឹកវីរភាពរបស់កងទ័ពមួយខៀវដែលបានពលីជីវិតនិងសូមជូនពរអ្នករងរបួចាប់ជាសះស្បើយ។

មន្រ្តីក្រសួងការពារជាតិបានលើកឡើងថាចាប់តាំងឆ្នាំ២០០៦មកដល់បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចំនួន១៤លើកទៅចូលរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ។កម្លាំងមួកខៀវមានចំនួនប្រមាណជាង២០០០នាក់ទៅកាន់ប្រទេសចំនួន៧គឺស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្រិកកណ្តាល លីបង់ ស៊ីរី ឆាតនិងម៉ាលី៕                                         

Tags:
  • វិស្វកម្ម
  • យន្តហោះ
  • អាហ្រ្វិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥