MENU
សម្តេចតេជោ ហ៊ុន សែន សម្ពោធផ្លូវទទឺង៦០ម៉ែត្រប្រកាស ឲ្យយន្តហោះត្រៀមចុះចតពេលមានគ្រោះអាសន្នកើតឡើង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៣ មេសា ២០១៧, ០៩:៣២ | ៨៩៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០១៧នេញ សម្តេច ហ៊ុន សែន បានអញ្ជើញកាត់ខ្សែបូរសម្ពោធ ផ្លូវ៦០ ម៉ែត្រ ប្រវែងជាង៩គីឡូម៉ែត្រ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍តគបន់រណប បឹងទំពុន-ជើងឯក ។មហាវិថីសម្តេច ហ៊ុន សែន នេះមានទទឹងផ្លូវ៦០ម៉ែត្របណ្តោយប្រវែង៩.១៦០ម៉ែត្រតភ្ជាប់ទិស ចរាចរណ៍  ពីចំណុចប្រសព្វផ្លូវលេខ២៧១ (ច្រមុះជ្រូកក្បាលថ្នល់)ក្នុងខណ្ឌចំការមនរហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ២ (ព្រែកកំពឹស) ក្រុងតាខ្មៅ  ខេត្តកណ្តាល។

ការសម្ពោធដាក់ឱ្យប្រើប្រាស់មហាវិថីសម្តេចហ៊ុនសែនហៅផ្លូវ៦០ម៉ែត្រនេះ  ជាការឆ្លុះបញ្ចាំងពីភាពជោគជ័យថ្មីមួយទៀតនៃការអនុវត្តន៍នយោបាយនិងយុទ្ធសាស្ត្រដឹកនាំដែលមាន លក្ខណៈឆ្លើយតបទៅនិងសភាពការណ៍ និងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍន៏របស់ប្រទេសជាតិ ។តាមរយៈការខិតខំកៀរគរទាក់ទាញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ជាពិសេស ការ បង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ ដល់វិនិយោគិន ធុរជន និងបណ្តាវិនិយោគទុនធំៗ ក្នុងការសម្រេចចិត្តបន្តាក់ទុន លើគម្រោងអភិវឌ្ឍន៍ នានានៅកម្ពុជាសំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ចបង្កើតការងារបែងចែកផលកំណើនដោយសមធម៏ និប្រសិទ្ធិភាព។

ពិធីសម្ពោធសមិទ្ធផលមហាវិថីសម្តេច ហ៊ុន សែន នេះដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរការ នព្វស័ក  ពុទ្ធសករាជ ២៥៦១ គ្រិស្តសករាជ២០១៧ ដែលនឹងឈានចូលមកដល់នា១០ថ្ងៃខាងមុខនេះ។

សម្តេចមានប្រសាសន៍ថា ពីមុនភ្នំពេញមានអគារដែលខ្ពស់ជាងគេត្រឹមតែ៧ទៅ៨ជាន់ប៉ុណ្ណោះ។ប៉ុន្តែបច្ចុប្បន្នយើងមានរហូតដល់៤០ឬ៥០ជាន់។ ទៅថ្ងៃអនាគតឆាប់ៗខាងមុខនេះ កម្ពុជានិងមានអគារខ្ពស់ ជាងគេនៅអាស៊ីអាគ្នេយ៍ដែលមានកំពស់់រហូតដល់១២០ម៉ែត្រ កប់ពពក។

ដោយសារស្ថានភាពភូមិសាស្ត្រមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ  អំណោយផលសម្តេចបានណែនាំឱ្យសិក្សាផ្លូវនេះដើម្បីត្រៀមបំរ៉ុងផងដែរដល់ការចុះចតយន្តហោះក្នុងពេលមានអាសន្តជាយថាហេតុណាមួយជាបន្ទាន់។ សម្តេចឱ្យយន្តហោះណាអាចធ្វើការចុះចតសាកល្បងជាមុន។

សម្តេចអំពាវនាវសមត្ថកិច្ចអាជ្ញាធររក្សាសន្តិសុខឱ្យបានល្អជូនប្រជាពលរដ្ឋដើម្បីភាពដប្បាយរីករាបុណ្យចូលឆ្នាំ។អំពាវនាវប្រជាពលរដ្ឋគោរពច្បាប់ចរាចរពេលដើរកំសាម្តសប្បាយកុំឱ្យមានសោកនាដ្ឋកម្ម ។ប្រយ័ត្នគ្រោះអគ្គីភ័យនិងអំពាវនាវម្ចាស់រថយន្តឈ្មួលកំតំលើងថ្លៃហួសហែតត្រូវគិតគូតបញ្ហានេះ។

ស្នើឱ្យអាជ្ញាធរខេត្តទេសចរណ៍សំខាន់ៗក៍ដូចបណ្តាខេត្តដែលមានលទ្ធភាពអាចរៀបចំអង្គរសង្ក្រាន មិនចាំបាច់តែរៀបចំនៅសៀមរាបមួយនោះទេ។អំពាវនាវការលក់ដូរតាមរមនីយ៍ដ្ឋាននានាកុំដំឡើងថ្លៃទំនិញឬ ម្ហូបអាហារ។                                  

Tags:
  • ហ៊ុន សែន
  • យន្តហោះ
  • សម្ពោធ
  • គ្រោះអាសន្ន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥