MENU
|
រាជធានីភ្នំពេញ៖ សម្តេចវិបុលបញ្ញាសុខ អាន ត្រូវបានទទួលមរណភាពនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១៥មីនា ឆ្នាំ២០១៧វេលាម៉ោង១៨និង៣២នាទី។មរណភាពដោយរោគាពាធក្នុងជន្មាយុ៦៦ឆ្នាំសម្តេចសុខអាន ជាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
ជីវប្រវត្ដិសង្ខេបសម្ដេចវិបុលបញ្ញាសុខ អាន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជាមានដូចតទៅ ១.ស្ថានភាពគ្រួសារ។ នាមត្រកូល និងនាមខ្លួន សុខ អាន សញ្ជាតិ ខ្មែរ ថ្ងៃ ខែ ឆ្នាំកំណើត ១៦ មេសា ១៩៥០ ទីកន្លែងកំណើត ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ៧០ ផ្លូវ ២១៤ សង្កាត់បឹងរាំង ខណ្ឌចំការមន រាជធានីភ្នំពេញ។
លេខទូរស័ព្ទ/ទូរសារ (៨៥៥-២៣) ៨៨០ ៦២៨ ស្ថានភាពគ្រួសាររៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ អាយ អាន្នី សុខ អាន មានកូនស្រីមួយនាក់ និងកូនប្រុសបួននាក់(១.សុខ សុម៉ា(ស្រី)២ សុខ ពុទ្ធីវុធ ៣ សុខ សូកាន ៤ សុខ សូកេន ៥សុខ សង់វ៉ា)។
២ បទពិសោធន៍ការងារ ២០០៤-បច្ចុប្បន្នឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ១៩៩៣-បច្ចុប្បន្ន សមាជិករដ្ឋសភាមណ្ឌលខេត្ដតាកែវ ១៩៩៨-២០០៤ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ១៩៩២-១៩៩៨ សហរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។
១៩៩១ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តំណាងនៃគណបក្សប្រជាជនកម្ពុជា ប្រធានខុទ្ទកាល័យកណ្ដាលនៃគណៈកម្មាធិការមជ្ឈឹមបក្សគណៈបក្សប្រជាជនអនុរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ១៩៨៨ អនុរដ្ឋមន្ដ្រីក្រសួងការបរទេស ១៩៨៥ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសឥណ្ឌា។
១៩៨៣ អគ្គលេខាធិការ នៃគណៈកម្មាធិការសន្ដិភាពជាតិកម្ពុជា ១៩៨១ អគ្គលេខាធិការ នៃក្រសួងការបរទេសប្រធានខុទ្ទកាល័យផ្ទាល់របស់ សម្ដេច ហ៊ុន សែន ក្រសួងការបរទេស
យោងសេចក្ដីប្រកាសរាជរដ្ឋាភិបាលកម្ពុជានៅល្ងាចវេលាម៉ោង១៨និង៣២នាទីថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៧ នេះបានប្រកាសពីមរណភាពរបស់សម្តេច សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានទទួលមរណភាពនៅមន្ទីរពេទ្យប្រទេសចិនដោយសាររោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។ រាជរដ្ឋាភិបាលលើកឡើងថាដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកទំទាវ លោក អ្នកនាងកញ្ញា និងញាតិមិត្តរបស់សពសម្តេចវិបុលបញ្ញាសុខ អាន។ ស្របពេលជាមួយគ្នានេះដែរគណៈរដ្ឋមន្រ្តីបានស្នើថវិកាចំនួន៣,០០០,០០០,០០០រៀលពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់រៀបចំពិធីបុណ្យសព។
លោកឧបនាយករដ្ឋមន្រ្តីសុខអានត្រូវបានព្រះមហាក្សត្រកម្ពុជាកាលពីថ្ងៃទី១៣ខែមីនាប្រទានគោរមងារជាសម្តេចវិបុលបញ្ញាសុខអានដោយសារសម្តេចបានបម្រើការងារសម្រាប់ប្រទេសជាតិពេញមួយជីវិតរបស់សម្តេច៕