MENU
សមត្ថកិច្ចចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនលក់សំបុត្រយន្តហោះម្នាក់ បញ្ជូនទៅតុលការពាក់ព័ន្ធសង្ស័យកិបកេងប្រាក់ជិត៤ម៉ឺនដុល្លារ"
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៨ មីនា ២០១៧, ០៩:៤៥ | ៧៨៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កាលពីរសៀលថ្ងៃទី០៧ មិនា ២០១៧ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនយុវជនម្នាក់ជាបុគ្គលិកក្រុមហ៊ុន ផាត ហ្វាញឌឺ ត្រាវែល ទៅតុលាការ ពាក់ព័ន្ធនបទរំលោភលើទំនុកចិត្ត រឿងស៊ីដាច់ប្រាក់ក្រុមហ៊ុន ៣៧៥០៤ (បីម៉ឺនប្រាំពីរពាន់ប្រាំរយបួនដុល្លារ) ។

យុវជនសង្ស័យរូបនោះឈ្មោះ សំ លីហេង អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទាក់ទិនការឃាត់ខ្លួនយុវជនរូបនេះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានមន្រ្តីកងរាជអាវុធហត្ថឲ្យដឹងថា ជាការធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ ឈឺន ហ្វូជូវ  ភេទប្រុស ៤៦ឆ្នាំ ជនជាតិចិន មុខរបរពាណិជ្ជករ តំណាងឲ្យក្រុមហ៊ុន ផាត ហ្វាញឌឺ ត្រាវែល ។ 

ក្រោយពីឃាត់ខ្លួនយុវជនជាជនសង្ស័យឈ្មោះ សំ លីហេង បានសារភាពថា ខ្លួនបានចូលបំរើការងារនៅក្រុមហ៊ុនខាងលើនេះ ចំនួន៥ខែហើយ មានមុខងារជាផ្នែកលក់សំបុត្រ និងទទួលបានប្រាក់ខែ៦៥០ដុល្លារអាមេរិកក្នុង១ខែ ។

នៅក្នុងអំឡុងខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ខ្លួនបានលក់សំបុត្រយន្តហោះឲ្យអតិថិជនចំនួន ១៦សន្លឹក សរុបជាទឹកប្រាក់ចំនួន ៦៤១៤ ដុល្លារអាមេរិក តែខ្លួនពុំទាន់បានប្រមូល ប្រាក់ពីអតិថិជននោះយកទៅបង់ឲ្យក្រុមហ៊ុនទេ ខ្លួនបានយកលុយនេះដើរចាយវាយខ្លះ និងខ្លះនៅអតិថិជនមិនទាន់ទូទាត់ បានធ្វើឲ្យវ័នករជាមួយក្រុមហ៊ុន ។

មន្រ្តីកងរាជអាវុធហត្ថបន្តថា ភាគីខាងក្រុមហ៊ុនបានហៅឈ្មោះ សំ លីហេង ទៅនិយាយច្រើនលើកច្រើនសារហើយ ឲ្យដោះស្រាយបំណុលនោះជាមួយក្រុមហ៊ុន ប៉ុន្តែឈ្មោះ សំ លីហេង បានប្រងើយកន្តើយថែមទាំងគេចវេសមិនចូលខ្លួន ទើបក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឲ្យឃាត់ខ្លួន ។                                               

Tags:
  • សមត្ថកិច្ច
  • សំបុត្រយន្តហោះ
  • តុលការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥