![]() |
MENU
|

រាជធានីភ្នំពេញ៖ កម្លាំងកងវិស្វកម្មនៃក្រសួងការពារជាតម្នាក់បានស្លាប់ របួសម្នាក់ ក្នុងចំណោម១២នាក់ដែលត្រូវបានក្រុមឧទាមរថយន្តដឹកកម្លាំងវិស្វកម្មត្រឡប់មកពីបំពេញបេសកកម្មវិញកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧វេលាយប់។ នេះបើយោងតាមលោកឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៧ ។
លោកឧត្តមសេនីយ៍ ឈុំ សុជាតិបានថ្លែងថា ”ជនរងគ្រោះដែលបានស្លាប់និងរបួសម្នាក់ត្រូវបាននាំទៅកាន់តំបន់មានសុវត្ថិភាពហើយ”។លោកបានអះអាងថាកម្លាំង៣នាក់ទៀតកំពុងបាត់ខ្លួនសង្ស័យថាពួកគាត់បានគេចខ្លួនពីកន្លែងដែលក្រុមឧទាមបានវាយប្រហារ។
លោកអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថាព័ត៌មាននេះជាការពិតដែលមានការវាយប្រហារលើករថយន្តដែលបានការពារដោយជនជាតិម៉ារ៉ុកដែលរងរបួស៥នាក់ដែរ។ទោះបីយ៉ាងណាប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនបានប្រកាសឈ្មោះកងវិស្វកម្មដែលបានស្លាប់ក្នុងការវាយប្រហារឈ្មោះអ៊ឹម សំ ជាអ្នកបើកបរមានស្រុកកំណើតនៅខេត្តសៀមរាប។
តាមប្រភពព័ត៌មានពីនាយទាហានសេនាធិការនៅសារធារដ្ឋអាហ្វ្រិចកណ្តាល កាលយប់ម៉ោង 8:00 (ម៉ោងនៅអាហ្វ្រិចកណ្តាល) ថ្ងៃទី 08 ខែឧសភា ឆ្នាំ2017 ពួកឧទ្ទាមបានវាយប្រហារមកលើក្បួនរថយន្ត UN ដែលកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បណ្តាលអោយកងកម្លាំងមួកខៀវកម្ពុជា ស្លាប់ម្នាក់ របួសម្នាក់ និងបាត់ខ្លួនចំនួន 03 នាក់។UN កំពុងបន្តការតាមដាននិងស្វែងរកកម្លាំងបាត់ខ្លួន។
យោងតាមព័ត៌មានយើងទទួលបាននៅថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧នេះបានឲ្យដឹងថាលោកពលបាលឯកអ៊ឹម សំ ជាអ្នកបើកបរ ប៊ុលដូហ្សែរក្នុងកងអនុសេនាតូចស្ថាបនាសំណង់នៃអនុសេនាធំវិស្វកម្មលេខ៤៥៩បានពលីជីវិតដោយសារការព់បប្រយុទ្ធជាមួយកម្លាំងឧទ្ទាមនៅលើដងផ្លូវពីBangassou ទៅRafai ក្នុងតំបន់ខាងកើតនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាលកាលពីវេលាម៉ោងប្រហែល៧និង៧យប់ថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធអគារសិក្សាអគារសាលាខេត្ត នៅក្នុងខេត្តត្បូងឃ្មុំដោយសំដែងនូវមរណទុក្ខនិងទាមទារដល់អង្គការសហប្រជាជាតិUNចាត់វិធានការជួយដល់កម្លាំងវិស្វកម្មចំនួន៣នាក់ដែលបានបាត់ខ្លួនជាបន្ទាន់ប្រសិនជាពួកគាត់ត្រូវបានគេចាប់ខ្លួនជាថ្នូទៅនឹងអ្វីមួយ។
សម្តេចតេជោបានថ្លែងថាកងវិស្វកម្មដែលបានស្លាប់ឈ្មោះអ៊ឹម សំ មកពីខេត្តសៀមរាប។សម្តេចបានបញ្ជាក់ជាសាធារណៈថាកម្លាំងវិស្វកម្មកំពុងស្វែងរកកម្លាំងដែលបានបាត់ខ្លួនកាលពីយប់ថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧នៅអាហ្រ្វិកកណ្តាលនោះ។សម្តេចលើកឡើងថា៖”ឥឡូវបញ្ហាចំណោទថាបងប្អូនដែលបាត់ខ្លួននោះគេចខ្លួនពីការវាយប្រហារឬយ៉ាងណា?ឬក៍បានចាប់ជាឈ្លើសសឹក”។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា៖”ខ្ញុំសូមឲ្យមានការយកចិត្តទុកដាក់បន្តក្នុងការដឹកសព ដែលត្រូវដឹកត្រឡប់មកមាតុប្រទេសវិញ”។សម្តេចបានបញ្ជាក់ថាយន្តហោះមួយគ្រឿងបានដឹកសពវិស្វកម្មលោកអ៊ឹម សំ និងជនជាតិម៉ារ៉ុក៥នាក់ទៀតពីកន្លែងកើតហេតុទៅកន្លែងមួយផ្សេងខណៈដែលឧទ្ធភាគចក្រ៣គ្រឿងទៀតកំបុងរុករកអ្នកបាត់ខ្លួន។
សម្តេចតេជោបានលើកឡើងថា៖”ខ្ញុំយល់ថាប្រសិនបើបងប្អូនគ្រាន់តែរត់គេចពីការវាយប្រហារដោយកម្លាំងឧទ្ទាមនៅអាហ្វ្រិកកណ្តាលបងប្អូននឹងត្រឡប់មករកទីតាំងស្នាក់នៅ។ប្រសិនបើគេចាប់ធ្វើជាថ្នូរជាមួយអ្វីមួយ ស្នើឲ្យអង្គការសហប្រជាជាតិដែលជាអ្នកទទួលខុសត្រូវ យកចិត្តទុកដាក់ធានាការពារអាយុជីវិតពលរដ្ឋកម្ពុជាក៍ដូចពលរដ្ឋម៉ារ៉ុក”។
កងវិស្វកម្មពហុជំនាញលេខ ៣៦៩ កម្ពុជាដែរកំពុងបំពេញបេសកកម្ម រក្សាសន្តិភាពរបស់ (អ.ស.ប) នៅសារធារណរដ្ឋលីបង់ បានបង្ហូតទង់ជាតិ ១ភាគ៣ ដើម្បីចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំ ដល់សពលោក (អ៊ឹម សំ) ដោយពួកឧទ្ទាម បានវាយប្រហារ មកលើក្បួនរថយន្ត UN ដែរកំពុងបំពេញបេសកកម្ម នៅសារធារណរដ្ឋ (អាហ្រ្វិកកណ្ដាល) បណ្ដាលឲ្យកងកម្លាំងមួកខៀវកម្ពុជា ស្លាប់ ០១នាក់ និងបាត់ខ្លួនចំនួន ០៣នាក់។
គួរបញ្ជាក់ថាសាកសពកងសន្តិសុខរក្សាសន្តិភាពមួកខៀវកម្ពុជា ២រូបដែលបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ត្រូវបានបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ម៉ោងប្រហែលជាង៧ ថ្ងៃទី២៥ ខែមិថុនា។សពទាំងពីរនាក់គឺលោកវរសេនីយ៍ឯកមាគ វឌ្ឍនា មានទីលំនៅក្នុងទីក្រុងភ្នំពេញនិងសពលោកអនុសេនីយ៍ទោ នី ណល់ មានទីលំនៅក្នុងខេត្តកំពង់ធំ។
មន្រ្តីក្រសួងការពារជាតិបានលើកឡើងថាចាប់តាំងឆ្នាំ២០០៦មកដល់បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចំនួន១៤លើកទៅចូលរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ។កម្លាំងមួកខៀវមានចំនួនប្រមាណជាង២០០០នាក់ទៅកាន់ប្រទេសចំនួន៧គឺស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្រិកកណ្តាល លីបង់ ស៊ីរី ឆាតនិងម៉ាលី៕


