MENU
កងវិស្វកម្ម៤នាក់ស្លាប់ របួសម្នាក់ក្នុងចំណោម១២នាក់ ដែលត្រូវក្រុមឧទ្ទាមវាយប្រហារ នៅអាហ្រ្វិក
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ១៣:១៧ | ១,៣៨៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កម្លាំងកងវិស្វកម្មនៃក្រសួងការពារជាតម្នាក់បានស្លាប់៤នាកនិង របួស ម្នាក់ ក្នុងចំណោម១២នាក់ដែលត្រូវបានក្រុម ឧទាមរថយន្តដឹកកម្លាំង វិស្វកម្មត្រឡប់មកពី បំពេញបេសកកម្មវិញកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧វេលាយប់។ នេះបើយោងតាមលោកឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៧ ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ បានបញ្ជាក់នៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះថា ទាហានមួកខៀវកម្ពុជា៣រូបដែលបាត់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នោះ ពេលនេះបានស្លាប់ហើយ។ សាកសពរបស់ពួកគាត់ ត្រូវបានរកឃើញនៅថ្ងៃទី៩ ខែឧសភានេះនៅប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុតែម្តង។

លោកឈុំ សុជាតិអ្នកពាក្យក្រសួងការពារជាតិកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧បានថ្លែងថា ”កងកម្លាំងវិស្វកម្ម៣នាក់ដែលបានបាត់ខ្លួនបានស្លាប់ទាំងអស់គ្នាហើយ”។លោកលើកថាក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការស្តីពីការស្លាប់របស់កងកម្លាំងវិស្វកម្មនៃក្រសួងការពារជាតិចំនួន៤នាក់ដែលត្រូវបានគេសម្លាប់នៅអាហ្វ្រិកកណ្តាលកាលពីយប់ថ្ងៃទី៨ខែឧសភា ឆ្នាំ ២០១៧ ដោយសារក្រុមឧទ្ទាមបានវាយប្រហារ។

សម្តេចប្រមានឱ្យអាខោន ហ្វេសបុក  ឡុងឌីម៉ង់ដែលបានបង្ហោះរូបភាពកាត់ករទាហានកម្ពុជាដោយពួកឧទ្ទាមនៅអាព្រិកកណ្តាលកាលពីម្សិលម៉ិញ ត្រូវធ្វើការកែតម្រូវជាបន្ទាន់និងត្រូវដល់រូនភាពកាត់តនោះចេញ។បើពុគនោះទេ ឡុង  ឌីម៉ង់គឺជាសត្រូវរបស់កងទ័ពនិងរបស់ប្រជាជនកម្ពុជាដែលមិនអាចអតលឱ្យបានឡើយ។

សម្តេចថ្លែងថារាជរដ្ឋាភិបាលមិនអត់ឱនឱ្យក្រុមភេវករ ឬឧក្រិតជនណាមកសម្លាប់ប្រជាជនកម្ពុជានិងកងទ័ពកម្ពុជាដោយគ្នានការអើពើនោះទេ។កម្ពុជានិងតបតវិញដោយមិននៅស្ងៀមឡើយ។សម្តេចប្រកាសប្រាប់អង្គការសហប្រជាជាតិថាកម្ពុជា មិនតក់ស្លុតនិងរាថយចំពោញហេតុការណ៍នេះទេ ផ្ទុយទៅវិញកម្ពុជានិងខិតខំបង្កើនកម្លាំងបន្ថែមទៀតដើម្បីជួយដល់ប្រទេសជាមិត្តក្នុងវិស័យមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ។

សម្តេចលើកទឹកចិត្តដល់នានាដល់កងកម្លាំងដែលកំពុងឈរជើងប្រតិបត្តិការរការងារមនុស្សធម៌នៅតាមបណ្តាប្រទេសនានា  កុំមានការតក់ស្លុតរាជរដ្ឋាភិបាលប្រជាជនកម្ពុជាជាង១៥លាននាក់កងទ័ពជាង១១ម៉ឺននាក់  នគរបាលជាង៦ម៉ឺន នាក់ កំពុងនៅពីក្រោយក្នុងការបន្តកិច្ចការនេះ។

ជាមួយគ្នានេះសម្តេចបានស្នើឱ្យផ្នែកសេនាធិការរបស់អង្គការសហប្រជាជាតិត្រូវរៀបចំកម្លាគងឡើងវិញដើម្បីធានាកុំឱ្យកងកម្លាំងយើងបន្តគ្រោះថ្នាក់ទៀត។សម្តេចថ្លែងថារូបភាពដែលកាត់តគឺកំពុងប្រកាសសង្គ្រាមជាមួយកម្ពុជា ដោយសម្តេចឱ្យ  ក្រសួងការពារជាតិចាត់វិធានការបន្ទាន់ចំពោះអាខោន ហ្វេសបុក ឈ្មោះឡុង  ឌីម៉ង់នេះ។ឈ្មោះនេះមិនមែន លោកឡុង  ឌីម៉ង់ ទូតកម្ពុជានៅកូរ៉េទេ។សូមបញ្ជាក់ថាហេតុការណ៍ ពួន  ស្ទាក់ពីក្រុមឧទ្ទទាម  វាយមកលើកងទ័ពកម្ពុជាកាលពីយប់ថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧បណ្តាលឱ្យកងទ័ពកម្ពុជាបួននាក់បានស្លាប់និងម្នាក់រងរបួស  ។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងកម្ពុជា៣នាក់ដែលបានបាត់ខ្លួន ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវបានរកឃើញស្លាប់ទាំងអស់ ក្នុងចំងាយ ២គីឡូម៉ែត្រពីកន្លែងកើតហេតុ។សពទាំងបីនេះត្រូវបានអន្តរាគមន៍ដោយក្រុមគ្រូព្រះវិហារដែលនៅក្បែរនោះ។

សពទាំងបីកំពុងតម្កល់ល់នៅតំបន់ Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អសប មកទីក្រុង Bangui នាព្រឹកស្អែក»។ក្រសួងការពារជាតិ បានសម្តែងការសោកស្តាយយ៉ាងពន់ពេក ចំពោះការបាត់បង់ទាហានមួកខៀវរបស់កម្ពុជា ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការពលីជីវិតប្រកបដោយកិត្តិយសថ្លៃថ្នូរនិងវីរភាពដ៏អង់អាចក្លាហាននៃកុលបុត្រកម្ពុជាដែលបានលះបង់ជីវិតក្នុងការបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រ អ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិចកណ្តាល នាពេលនេះ។

បើតាមសេចក្តីប្រកាសក្រសួងការពារជាតិបានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបានបាត់ខ្លួនហើយទើបនឹងដឹងថាទទួលមរណភាពនេះរួមមាន លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។

សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះ អ្នកដែលបាត់ខ្លួនទាំងនោះ បានស្លាប់ហើយ។

នៅព្រឹកមិញនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិយកចិត្តទុកដាក់ទទួលខុសត្រូវឱ្យបានខ្ពស់ចំពោះហេតុការណ៍ខាងលើផងដែរ។ទាហានមួកខៀវកម្ពុជាដែលបានស្លាប់និងរបួស ព្រមទាំងបាត់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារ នៅអាហ្វ្រិកកណ្តាលនៅយប់មិញនោះមានចំនួនសរុប៥នាក់ហើយពេលនេះអ្នកទាំងនោះត្រូវបានស្គាល់អត្តសញ្ញាណអស់ហើយ។

ជនរងគ្រោះគឺ១ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំបុគ្គលិកបើកបរប៊ុលដូស៊ែរ (បានស្លាប់)២ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ឯក) ធុច ធីម បុគ្គលិកបើកបររថយន្តបែន (រងរបួសដៃឆ្វេង)៣ លោកអនុសេនីយ៍ត្រី (ព្រិន្ទបាលទោ) ស៊ាន នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព (ស្លាប់)៤៖ លោកពលបាលឯក (ព្រិន្ទបាលទោស) មុំ តុលា ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ (ស្លាប់)៥ លោកអនុសេនីយ៍ត្រី (អនុសេនីយ៍ឯក) ម៉ៅ អេង បុគ្គលិកពេទ្យ (ស្លាប់)។

នេះជាសោកនាដកម្មមួយរបស់កងព័ពមួយខៀវកម្ពុជា ដែលបានស្លាប់ដោយសារការសម្លាប់យ៉ាងព្រៃផ្សៃពីសំណាក់ពួកក្រុមឧទ្ទាម ។តាងនាមជាជនរួមជាតិខ្មែរសូមរំលឹកនៅគុណបំណាច់ដ៏អង់អាចក្លាហានហ៊ានពលីជីវិតដើម្បីបុព្វហេតុសន្តិភាព។

លោកឧត្តមសេនីយ៍ ឈុំ សុជាតិបានថ្លែងថា ”ជនរងគ្រោះដែលបានស្លាប់និងរបួសម្នាក់ត្រូវបាននាំទៅកាន់តំបន់មានសុវត្ថិភាពហើយ”។លោកបានអះអាងថាកម្លាំង៣នាក់ទៀតកំពុងបាត់ខ្លួនសង្ស័យថាពួកគាត់បានគេចខ្លួនពីកន្លែងដែលក្រុមឧទាមបានវាយប្រហារ។

លោកអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថាព័ត៌មាននេះជាការពិតដែលមានការវាយប្រហារលើករថយន្តដែលបានការពារដោយជនជាតិម៉ារ៉ុកដែលរងរបួស៥នាក់ដែរ។ទោះបីយ៉ាងណាប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនបានប្រកាសឈ្មោះកងវិស្វកម្មដែលបានស្លាប់ក្នុងការវាយប្រហារឈ្មោះអ៊ឹម សំ ជាអ្នកបើកបរមានស្រុកកំណើតនៅខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីនាយទាហានសេនាធិការនៅសារធារដ្ឋអាហ្វ្រិចកណ្តាលកាលយប់ម៉ោង 8:00 (ម៉ោងនៅអាហ្វ្រិចកណ្តាល) ថ្ងៃទី 08 ខែឧសភា ឆ្នាំ2017 ពួកឧទ្ទាមបានវាយប្រហារមកលើក្បួនរថយន្ត UN ដែលកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បណ្តាលអោយកងកម្លាំងមួកខៀវកម្ពុជា ស្លាប់ម្នាក់របួសម្នាក់និងបាត់ខ្លួនចំនួន 03 នាក់។UN កំពុងបន្តការតាមដាននិងស្វែងរកកម្លាំងបាត់ខ្លួន។

យោងតាមព័ត៌មានដែលទទួលបាននៅថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧នេះបានឲ្យដឹងថាលោកពលបាលឯកអ៊ឹម សំ ជាអ្នកបើកបរ ប៊ុលដូហ្សែរក្នុងកងអនុសេនាតូចស្ថាបនាសំណង់នៃអនុសេនាធំវិស្វកម្មលេខ៤៥៩បានពលីជីវិតដោយសារការព់បប្រយុទ្ធជាមួយកម្លាំងឧទ្ទាមនៅលើដងផ្លូវពីBangassou ទៅRafai ក្នុងតំបន់ខាងកើតនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាលកាលពីវេលាម៉ោងប្រហែល៧និង៧យប់ថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧។

កងវិស្វកម្មពហុជំនាញលេខ ៣៦៩ កម្ពុជាដែរកំពុងបំពេញបេសកកម្ម រក្សាសន្តិភាពរបស់ (អ.ស.ប) នៅសារធារណរដ្ឋលីបង់ បានបង្ហូតទង់ជាតិ ១ភាគ៣ ដើម្បីចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំ ដល់សពលោក (អ៊ឹម សំ) ដោយពួកឧទ្ទាម បានវាយប្រហារ មកលើក្បួនរថយន្ត UN ដែរកំពុងបំពេញបេសកកម្ម នៅសារធារណរដ្ឋ (អាហ្រ្វិកកណ្ដាល) បណ្ដាលឲ្យកងកម្លាំងមួកខៀវកម្ពុជា ស្លាប់ ០១នាក់ និងបាត់ខ្លួនចំនួន ០៣នាក់។

គួរបញ្ជាក់ថាកាលពីពេលកន្លងទៅសាកសពកងសន្តិសុខរក្សាសន្តិភាពមួកខៀវកម្ពុជា ២រូបដែលបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ត្រូវបានបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ម៉ោងប្រហែលជាង៧ ថ្ងៃទី២៥ ខែមិថុនា។សពទាំងពីរនាក់គឺលោកវរសេនីយ៍ឯកមាគ វឌ្ឍនា មានទីលំនៅក្នុងទីក្រុងភ្នំពេញនិងសពលោកអនុសេនីយ៍ទោ នី ណល់ មានទីលំនៅក្នុងខេត្តកំពង់ធំ។

មន្រ្តីក្រសួងការពារជាតិបានលើកឡើងថាចាប់តាំងឆ្នាំ២០០៦មកដល់បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចំនួន១៤លើកទៅចូលរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ។កម្លាំងមួកខៀវមានចំនួនប្រមាណជាង២០០០នាក់ទៅកាន់ប្រទេសចំនួន៧គឺស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្រិកកណ្តាល លីបង់ ស៊ីរី ឆាតនិងម៉ាលី៕                                      

Tags:
  • កងវិស្វកម្ម
  • របួសម្នាក់
  • វាយប្រហារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥