MENU
|
តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យដែលប្រឆាំងទៅនឹងការដកហូតដំណែងប្រធាន FBIលោក James Comey បានអំពាវនាវ ឲ្យមានការ ចោទប្រកាន់ទោសលោកត្រាំនៅក្នុងរដ្ឋសភា។
នៅថ្ងៃទី១៦ខែឧសភាលោក Al Green តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យបានបញ្ចាក់ថា «ការដែលលោកត្រាំដកហូតដំណែងប្រធាន FBI បានបង្ករផលលំបាក់ក្នុងការស្រាវជ្រាវ ពីទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី ដូច្នេះយើងចំាបាច់ត្រូវតែចោទប្រកាន់ទោសទៅលើប្រធានាធិបតីនាពេលនេះ»។
សារព័ត៌មាន For Newsបានផ្សាយថា តំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យ ជាច្រើនរូបទៀត ក៏បានសម្រេចស្នើរឲ្យមានការចោទប្រកាន់ទៅលើប្រធានាធិបតីត្រាំ។ ក្រៅពីនេះ នឹងត្រូវកំណត់ពីសកម្មភាពរបស់ប្រធានាធិបតី បញ្ចៀសការធ្វើអ្វី ប៉ះពាល់ដល់សន្តិសុខជាតិ។ ការដែលដកដំណែងប្រធាន FBI កាលពីថ្ងៃទី៩ខែឧសភា អាចជាការចាប់ផ្តើមក្នុងការស្វែងរកចោទប្រកាន់ទោសទៅលើប្រធានាធិបតីក្នុងសភា ឬ អាច ដកដំណែងលោកត្រាំតែម្តង។
ការចោទប្រកាន់ទោសប្រធានាធិបតីនឹងទទួលបានជោគជ័យប្រសិនបើសមាជិកក្នុងសភា គាំទ្រឬរងចាំដល់ការបោះឆ្នោត សភាពាក់កណ្តាលអាណាត្តិនៅឆ្នាំ២០១៩ខាងមុខ។
មកទលពេលនេះភាគច្រើនដំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋនៅតែគាំទ្រ ការដឹកនាំរបស់ប្រធានាធិបតីត្រាំនៅឡើយទេ ។ទាំងនោះហើយជាផលលំបាក់ក្នុងការ ចោទប្រកាន់ទោស ទៅលើប្រធានាធិបតី ដោយសារតែ តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យមានចំនួនតិចជាង។
ការដកដំណែង ប្រធាន FBI ដើម្បីមិនចងឲ្យស្ថាប័ននេះបន្តស្រាវជ្រាវ ទៅលើ ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី។ ក៏ដូចជាយុទ្ធសាស្ត្រ របស់អាមេរិកក្នុងការប្រឆាំងក្រុមភេរវកម្ម ដែលលោកត្រាំបាន ទម្លាយឲ្យភាគីរុស្ស៊ីបានដឹង។
ការដែលដកតំណែងនោះដោយសារតែ លោក James commey មិនព្រមស្តាប់តាម លោក ដូណាល់ ត្រាំ ក បានស្នើសុំឲ្យ លោក James Comey ប្រធាន FBI បញ្ចប់ការស៊ើបអង្កេតទៅលើករណីរបស់អតីតទីប្រឹក្សាសន្តិសុខជាតិ ដែលបានដាក់ការសង្ស័យថា មានទំនាក់ទំនងជាមួយនឹងប្រទេសរុស្ស៊ី ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហរដ្ឋអាមេរិក បានផ្សព្វផ្សាយដូច្នេះ ។
លោក ត្រាំ បានប្រាប់ដល់លោក Comey បន្ទាប់ពីកិច្ចប្រជុំមួយនៅឯសេតវិមាន នៅក្នុងខែកុម្ភៈថា "ខ្ញុំសង្ឃឹមថា អ្នកអាចបោះបង់រឿងនេះចោល" ។ នេះបើតាមការបញ្ជាក់នៅក្នុងសារមួយ ដែលបានសរសេរដោយអតីតនាយក FBI ។
នៅពេលនេះ មិនត្រឹមតែដំណាងរាស្ត្រប៉ុណ្ណោះដែលចងចោទប្រកាន់ទោសលោកត្រាំ ពលរដ្ឋអាមេរិក៤៨ភាគរយក៏ចង់ចោទប្រកាន់ទោស លោកត្រាំដូចគ្នា។នៅពេលនេះ ប្រធានាធិបតីអាមេរិក កំពុងតែ ធ្វើឲ្យបាត់បង់ទំនុកចិត្តពីសំណាក់ តំណាងរាស្ត្រអាមេរិកក៏ដូចជាពលរដ្ឋអាមេរិក។