គណរដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី១៩ខែឧសភានេះ បានអនុម័ត ច្បាប់អនុញ្ញាត្តិឲ្យ ព្រះចៅអធិរាជ្យជប៉ុន Akihito ដាក់រាជ្យសម្បត្តិ បាន ហើយផ្ទេរដំណែងឲ្យទៅព្រះរាជ្យបុត្រ Naruhito ។ នេះជាលើកទីមួយ ក្នុងរយៈពេល២០០ឆ្នាំកន្លងមកដែល ស្តេចជប៉ុនអាចដាក់រាជ្យសម្បត្តិបាន។
រដ្ឋាភិបាលជប៉ុន បានបញ្ចាក់ថា ពេលវេលាដែលព្រះចៅអធិរាជ្យ ដាក់រាជ្យសម្បត្តិគឺនៅខែធ្នូឆ្នាំ២០១៨ ពេលដែលព្រះអង្គយាងចូលព្រះជន ៨៥វស្សា។ នៅដើមឆ្នាំ ២០១៩ ជប៉ុននិងមានស្តេចថ្មី តែម្តង ។
ច្បាប់ខាងលើ ត្រូវបានរៀបចំឡើងជាពេសេសសម្រាប់តែព្រះចៅអធិរាជ្យ Akihito តែប៉ុណ្ណោះ នៅពេលដែលបានអនុម័តច្បាប់នេះមានប្រសិទ្ធិភាព តែម្តងគត់ ។ ទាមងនោះមានន័យថា ស្តេចក្រោយរបស់ជប៉ុននិង គ្មានច្បាប់ ដាក់រាជ្យសម្បត្តិទៀតឡើយ បើអាចគឺត្រូវបង្កើតច្បាប់ថ្មីទៀត។
កាលពីខែ សីហាឆ្នាំ២០១៦ ព្រះចៅអធិរាជ្យ Akihito បានស្នើរ ដាក់រាជ្យសម្បត្តិ ដោយសារតែសុខភាពមិនអំណោយផល ។ នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្ស៊ូអាបេក៏បានរៀបចំបង្កើតច្បាប់ពិសេស ដើម្បីឲ្យព្រះអង្គបានដាក់រាជ្យ។ ក្រោយរដ្ឋាភិបាលអនុម័តច្បាប់ដាក់រាជ្យនឹងត្រូវសភាអនុម័តនៅខែក្រោយនេះ។
តាមច្បាប់ជប៉ុន ស្តេចគឺត្រូវតែគ្រោងរាជ្យ អស់មួយជីវិត្ត រហូតដល់ចូលទីវង្គត់ទើបព្រះរាជ្យជប៉ុនឡើងជំនួស ។ ដូច្នេះការដាក់រាជ្យនាពេលនេះ គឺជាលើកទីមួយក្នុងរយៈពេល ២០០ឆ្នាំកន្លងមក។
ការដាក់រាជ្យរបស់ព្រះចៅ Akihito ស្របពេលដែល ព្រះនាង Makoដែលជាចៅ បានសម្រេចបោះបង់តួនាទីទៅរៀបការជាមួយពលរដ្ឋធម្មតាម្នាក់ ។ ការរៀបការជាមួយ មនុស្សធម្មតានិងត្រូវចាកចេញពីរវាំង ហើយតំណែង ក៏ត្រូវដកហូតផងដែរ៕