ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី១០ខែកុម្ភៈបានប្រកាសថា សម្ព័ន្ធមិត្តយោធាអាមេរិកជប៉ុនគឺជាសសរ នៃសន្តិសុខ ស្ថេរភាពនៅក្នុងតំបន់។
នៅក្នុងតំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នាយករដ្ឋមន្ត្រីជប៉ុននិងប្រធានាធិបតីអាមេរិកបានបង្ហាញភាពស្និតស្នាល ចាប់ដៃគ្នា មុនពេលអង្គុយពិភាក្សា។
នៅក្នុងសន្និសីទកាសែតរួម ប្រធានាធិបតីអាមេរិកដូណាលត្រាំមិនបានលើកឡើងពីគោលនយោបាយពេលឃោសនាបោះឆ្នោតនោះឡើយ ដោយពេលនោះលោកត្រាំបានចោទប្រកាន់ជប៉ុនថា គេងបន្លំជំនួយរបស់អាមេរិកនិង ប្លន់យកការងារបស់ពលរដ្ឋអាមេរិកទៀតផង។
ប្រធានាធិបតីដូណាលត្រាំបានបញ្ចាកថា «ខ្ញុំសូមសន្យាការពារសន្តិសុខដល់ជប៉ុននិងនៅតំបន់ទាំងមូល ក៏ដូចជាបង្កើនឲ្យកាន់តែជិតស្និតនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពី»។ នៅក្នុងសេចក្តីប្រកាសរួម គឺអាមេរិកបានបញ្ចាក់យ៉ាងច្បាស់ពីការសន្យាការពារសម្ព័ន្ធមិត្តជប៉ុន គេចផុតពីការគំរាមកំហែងរបស់សត្រូវ។
នេះជាជោគជ័យរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូអាបេ ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន លើកនេះដោយប្រទេសទាំងពីរបានបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។ជាមួយគ្នានោះប្រធានាធិបតីអាមេរិកបានបញ្ចាក់ថាសម្ព័ន្ធមិត្តអាមេរិកជប៉ុនមិនមានការប្រែប្រួលឡើយ។
នៅក្នុងសេចក្តីប្រកាសរួម មេដឹកនាំប្រទេសទាំងពីរបានបញ្ចាក់ទៅពីមាត្រាទី៥នៃសន្ធិសញ្ញាការពារសន្តិសុខរួម ក្នុងនោះមានប្រជុំកោះសែនកាកូ ដែលជប៉ុនកំពុងតែគ្រប់គ្រង ប៉ុន្តែភាគីចិនក៏បានប្រកាសថា កោះនោះគឺជារបស់ខ្លួនផងដែរ។ វិវាទប្រជុំកោះសែនកាគូ បានធ្វើឲ្យជប៉ុននិងចិនប្រឈមមុខដាក់គ្នានាពេលកន្លងមក។
ក្រោយជំនួបពិភាក្សានៅសេតវិមាន មេដឹកនាំប្រទេសទាំងពី នឹងធ្វើដំណើរទៅកាន់ទីក្រុង Floridaលម្ហែកាយចុងសប្តាហ៍ ក្នុងតំបន់ Mar A Lago ផងដែរ។