MENU
|
ភាគីជប៉ុនបានផ្តល់ស្នាមមេដៃលោកគីមជុងណាម ដល់ភាគីម៉ាឡេស៊ីដើម្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់ ពីអត្តសញ្ញាណរបស់លោកគីមជុងណាម។ កាលពីថ្ងៃទី១២ខែមីនា ប្រភពព័ត៌មានបានឲ្យដឹងថា ជប៉ុនបានផ្តល់ ស្នាមមេដៃ សម្រាប់បំពេញការស្រាវជ្រាវ ពាក់ព័ន្ធនិងការស្លាប់ ពលរដ្ឋកូរ៉េខាងជើង នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ី ដែលគេចាត់ទុកថា ជាលោកគីមជុងណាម បងប្រុស ឪពុកតែមួយម្តាយទីទៃរបស់ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន។
ប្រភពព័ត៌មានបានឲ្យដឹងថា ឯកសារទាំងឡាយដែលជប៉ុនមាន ពាក់ព័ន្ធនិងលោកគីមជុងណាម ក្រោយពេលរដ្ឋាភិបាលជប៉ុនធ្លាប់បានចាប់ខ្លួនលោក គីមជុងណាមកាលពីឆ្នាំ២០១១នៅអាកាសយានដ្ឋានទីក្រុង នៃរ៉ាតា ជាយក្រុងតូក្យូប្រទេសជប៉ុន ដោយលោកគីមជុងណាម ចូលក្នុងប្រទេសជប៉ុនដោយលិខិតឆ្លងដែនក្លែងក្លាយ។ នៅពេលនោះលោកគីមជុងណាម បាននិយាយទៅកាន់មន្ត្រីជប៉ុនថា លោកចង់ទៅទស្សនកិច្ចរម្មណីយដ្ឋាន Disneyland នៅទីក្រុងតូក្យូ។
សកម្មភាពខាងលើរបស់ជប៉ុនបង្ហាញឲ្យឃើញថា ប្រទេសនេះបានជួយដល់សកម្មភាពស្រាវជ្រាវ ពាក់ព័ន្ធនិងការស្លាប់របស់លោកគីមជុងណាម ដោយសារធាតុគីមី ដែលអន្តរជាតិហាមឃាត។ ការស្លាប់នោះត្រូវបានគេចាត់ទុកថា រដ្ឋាភិបាលកូរ៉េខាងជើងជាអ្នកនៅពីក្រោយការស្លាប់របស់គីមជុងណាម ។
នៅពេលនេះអាមេរិកនិង ប្រទេសមួយចំនួនបាន បង្កើនការការពារដល់គ្រួរសារលោកគីមជុងណាមដោយខ្លាច ក្លាយជាគោលដៅសម្លាប់បន្តទៀតរបស់រដ្ឋាភិបាលកូរ៉េខាងជើង ក្នុងការផ្តាច់ពូជ្យ អ្នកដែលមានសកម្មភាពប្រឆាំង និងគំរាមកំហែង ដណ្តើមអំណាចនៅកូរ៉េខាងជើង។
ចំណែករដ្ឋាភិបាលកូរ៉េខាងជើងវិញ បានប្រកាន់នៅគោលជំហរថា ការស្លាប់ទាំងនោះមិនពាក់ព័ន្ធនិងកូរ៉េខាងជើងនោះលើយ ហើយការស្លាប់នោះដោយសារគាំបេះដូច លើសឈាន នឹងទឹកនោះផ្អែម។ កូរ៉េខាងជើងបានបញ្ចាក់ទៀតថា ប្រសិនបើប្រើប្រាសធារធាតុ គីមីវាយប្រហារនោះ ស្ត្រីទាំងពីរនាក់ដែលចូលរួមវាយប្រហារនោះនឹងត្រូវស្លាប់ដោយសារធាតុគីមីនោះដែរ ដោយអ្នកទាំងពីបានកាន់វាដោយផ្ទាល់ ម្តេចមិនឃើញមានផលប៉ះពាល់អ្វីឡើយ។
ការស្លាប់របស់លោកគីមជុងណាមត្រូវបាន រដ្ឋាភិបាលកូរ៉េខាងជើងចាត់ទុកថាជាសកម្មភាពនយោបាយ ហើយភាគីម៉ាឡេស៊ីបានរួមដៃជាមួយសត្រូវ របស់កូរ៉េខាងជើង គឺកូរ៉េខាងត្បូង ដើម្បីទម្លាក់កំហុសទៅឲ្យកូរ៉េខាងជើង។
សកម្មភាពខាងលើបានធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា ដោយបណ្តេញ មន្ត្រីការបរទេសចេញពីប្រទេសរបស់រៀងៗខ្លួន។ មិនត្រឹមតែប៉ុណ្ណោះក៏បានចាប់ពលរដ្ឋ ប្រទេសទាំងពីធ្វើជាចំណាប់ខ្មាំងទៀតផង៕