នៅពេលនេះដែរ អាចនិយាយបានថា ចិន មិនហានប៉ះពាល់ដល់ប្រទេសជប៉ុន នោះឡើយក្នុងវិវាទដែនសមុទ្រចិនភាគខាងកើត ក្រោយពេលដែលជប៉ុនបានបង្ហាញខ្លួនសាជាថ្មីជាប្រទេសមហាអំណាចយោធានៅក្នុងតំបន់ពីសេសគឺកម្លាំងទាហានជើងទឹកដែលមានកម្លាំងខ្លាំងក្លាដូចកាលពីសង្គ្រាមលោក ដែលជប៉ុនធ្វើជាម្ចាស់នៃសមុទ្រទាំងអស់នៅក្នុងតំបន់។
សកម្មភាពនេះកើតឡើងក្នុងពេលដែលជប៉ុនបានដាក់ឲ្យប្រើប្រាស់នាវាពិឃាដថ្មីរបស់ខ្លួនឈ្មោះ Kaga តម្លៃ ១ពាន់លានដុល្លារ សហរដ្ឋអាម៉េរិកបានចូលបម្រើការងារជាមួយកងកម្លាំង ស្វ័យការពារជប៉ុនហើយ។ នាវាពិឃាដប្រវែង ២៤៨ម៉ែត្រនេះ ដែលអាចផ្ទុកយន្តហោះបាន ២៨គ្រឿង ក្នុងនោះ មានឧទ្ធម្ភាគចក្រផងដែរ ហើយមុខងារសំខាន់របស់នាវានេះ គឺអាចស្វែងរកនាវាមុជទឹករបស់ចិន បានថែមទៀតផង។
បើតាមអនុរដ្ឋមន្រ្តីការពារជាតិជប៉ុនគឺលោក Takayuki Kobayashi បានប្រាប់សារព័ត៌មានរ៉យទ័រ ថា «ចិនកំពុងព្យាយាមផ្លាស់ប្តូរ នៅសមុទ្រចិនខាងត្បូង ជាមួយនឹងមូលដ្ឋានផ្សេងៗ និងតាមរយៈសកម្មភាព ដែលគាបសង្កត់ ដល់ស្ថានការណ៍បច្ចុប្បន្ន ដែលនាំឲ្យមានការកើនឡើង នៃការព្រួយបាម្ភផ្នែកសន្តិសុខ ក្នុងចំណោមសហគមន៍អន្តរជាតិ»។
បើតាមកាសែត Shinbun បានផ្សាយថា នាវាពិឃាដ kaga គឺបង្កើតទីតាំងរបស់ខ្លួន នៅទីក្រុងកំពង់ផែ Kure ភាគខាងលិចប្រទេសជប៉ុនដែលអាចផ្ទុកឧទ្ធម្ភាគចក្របានយ៉ាងហោចណាស់១៤គ្រឿង ហើយឧទ្ធម្ភាគចក្រទាំងនោះគឺមាននាទីសំខាន់គឺស្វែងរកនាវាមុជទឹករបស់ចិន៕