MENU
|
ជប៉ុនទើបតែបានបាញ់បង្ហោះផ្កាយរណប សើបអង្គេតឡើងទៅកាន់តារាវិថីផែនដី ដើម្បីត្រួតពិនិត្យសកម្មភាព របស់ប្រទេសជិតខាង កូរ៉េខាងជើង។
សារព័ត៌មាន Space បានផ្សាយថា ក្បាលរណប ប្រមូលព័ត៌មាន IGS Radar 5 ត្រូវបានកាំជ្រួចមីស៊ីល H IIA បញ្ចូនទៅកាន់តារាវិថីផែនដី ដោយបាញ់បង្ហោះពីមជ្ឈមណ្ឌុល អាវកាស Tanegashima ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃទី១៧ខែមីនា។
អង្គការអាវកាសជប៉ុនបានផ្សាយវីដីអូស្តីពីការបង្ហោះផ្កាយរណបខាងលើផងដែរប៉ុន្តែមិនបានផ្សាយផ្ទល់ដូចការបាញ់បង្ហោះនាពេលមុនៗ។ សកម្មភាពខាងលើរបស់ជប៉ុនក្នុងគោលដៅតាមដានមីស៊ីលរបស់កូរ៉េខាងជើងដែលអាចហោះចូលក្នុងទឹកដីជប៉ុន។
សកម្មភាពខាងលើកើតឡើងក្រោយពេលមានការគំរាមកំហែងកូរ៉េខាងជើង ថានឹងកម្ទិចទីតាំងយោធារបស់អាមេរិក ។
ផ្កាយរណប សើបការត្រូវបានជប៉ុនបាញ់ បង្ហោះលើកតំបូងនៅក្នុងឆ្នាំ២០០៣ ហើយការបាញ់បង្ហោះនាពេលនេះ គឺជាលើកទី១៥ហើយ ប៉ុន្តែ ក៏មានការបាញ់បង្ហោះ ខូចពីលើក នៅខែវិច្ឆិកា ឆ្នាំ២០០៣។
នៅក្នុងព្រឹត្តិការមួយផ្សេងទៀតដែល សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សា នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧នេះឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ទំនងជាបានធ្វើតេស្ដ មីស៊ីលផ្លោង ចំនួន៥គ្រាប់ ផ្ទុយពីគេដឹងថាបានធ្វើតេស្ដ ចំនួន ៤គ្រាប់ ចូលទៅក្នុងសមុទ្រភាគខាងកើតប្រទេស កាលពីថ្ងៃទី០៦ ខែមិនា កន្លងទៅ ក្នុងនោះដែរ សេចក្ដីរាយការណ៍ថ្មីមួយ បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា មីស៊ីលទី៥ ត្រូវបានបញ្ចប់ដោយការបរាជ័យ។
ក្រោយពីការធ្វើតេស្ដមីស៊ីលផ្លោង នៅថ្ងៃទី០៦ ខែមិនា ទីភ្នាក់ងារសារព័ត៌មានកូរ៉េ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានធ្វើ តេស្ដមីស៊ីលផ្លោងរបស់ខ្លួន ចំនួន ៤គ្រាប់ ប៉ុន្ដែសារព័ត៌មានកូរ៉េខាងជើង ផ្ដោតសំខាន់លើសហរដ្ឋអាមេរិក បានចុះផ្សាយឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ទំនងជាបានធ្វើតេស្ដមីស៊ីលផ្លោងរបស់ខ្លួន ចំនួន ៥គ្រាប់ នៅកន្លែងធ្វើតេស្ដ ផ្អែកលើការវិភាគតាមរូបភាព ដែលបានចេញផ្សាយ ដោយភ្នាក់ងារសារព័ត៌មាន KCNA។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងទៀតថា នៅថ្ងៃដែលប្រទេសកូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលផ្លោងនោះ មេបញ្ជាកងទ័ពជើងទឹកអាមេរិក លោក Jeff Davis បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា "វាមានគ្រាប់មីស៊ីលធ្លាក់ ចំនួន ៤គ្រាប់ ហើយវាទំនងជាមានចំនួនលើសនេះ ដែលយើងមិនអាចដឹងបាន ប៉ុន្ដែមានមីស៊ីល ៤គ្រាប់ ដែលបានធ្វើតេស្ដដោយជោគជ័យ ស្របពេលដែល មានសេចក្ដីរាយការណ៍ចុងក្រោយថា ទំនងជាគ្រាប់មីស៊ីលទី៥ ត្រូវទទួលបរាជ័យ៕