MENU
|
នៅថ្ងៃទី២៥ខែមេសា មន្ត្រីទទួលបន្ទុកកិច្ចពិភាក្សាស្តីពីកម្មវិធីបរិមាណូរបស់កូរ៉េខាងជើង អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងបានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូប្រទេសជប៉ុន លើបញ្ហាអាវុធ នៅកូរ៉េខាងជើង។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ជំនួបពិភាក្សាត្រីភាគីស្តីពីកម្មវិធីបរមាណូកូរ៉េខាងជើង ធ្វើឡើងក្នុងពេលដែលកូរ៉េខាងជើង ត្រៀមលក្ខណសាកល្បងគ្រាប់បរិមាណូជាលើកទី៦ ក្នុងឧកាសខួបគំរប់ ៨៥ឆ្នាំថ្ងៃ បង្កើនកម្លាំងទាហានកូរ៉េខាងជើង ថ្ងៃទី២៥ខែមេសា ។
ក្រៅពីពិភាក្សាស្តីអំពីការដាក់ទណ្ឌកម្មកូរ៉េខាងជើង ប្រទេសទាំង៣ក៏បានស្នើរដល់ប្រទេសចិនមានសកម្មភាព រារាំងកូរ៉េខាងជើង បន្តកម្មវិធីបរមាណូ និងស្វែងរកដំណោះស្រាយបញ្ចប់តែម្តង ។
ប្រទេសទាំង៣ក៏បានលើកឡើងពី កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ប្រសិនបើ ទីក្រុងព្យុយ៉ាង បញ្ចប់ ការឌឺដង ក្នុងកម្មវិធីបរមាណូរបស់ខ្លួន។
កន្លងមក នៅថ្ងៃទី២៤ខែមេសា នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូអាបេ និងប្រធានាធិបតីអាមេរិកដូណាលត្រាំ បានឯកភាពគ្នា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ក្នុងការទប់ទលជាមួយកូរ៉េខាងជើង ដោយប្រទេសទាំងពីរត្រូវបង្កើនការ តាមដានសកម្មភាពរបស់កូរ៉េខាងជើង ។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ នៅព្រឹកថ្ងៃអង្គារនេះ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា ដែលទំនងជាសមយុទ្ធ មានទ្រង់ទ្រាយធំបំផុត ដើម្បីប្រារព្ធព្រឹត្តិការណ៍ ខួបលើកទី៨៥ នៃថ្ងៃបង្កើតកងកម្លាំងយោធា របស់ខ្លួន ប៉ុន្ដែគេនៅមិនទាន់ឃើញពីសកម្មភាព មិនប្រក្រតីណាមួយ ដែលឈានដល់ការធ្វើតេស្ដនុយក្លេអ៊ែរ ឫក៏មីស៊ីលផ្លោងឆ្លងទ្វីប នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ប្រទេសកម្មុនិស្ដកូរ៉េខាងជើង បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា នៅជុំវិញទីក្រុងកំពង់ផែវូសាន តំបន់ភាគខាងកើតប្រទេស ហើយមេដឹកនាំផ្ដាច់ការ របស់របបមួយនេះ លោក គីម ជុងអ៊ុន ក៏មានវត្តមានចូលរួម ក្នុងព្រឹតិ្តការណ៍នេះដែរ ស្របពេលដែលនាវាមុជទឹក ដំណើរការដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក បានចូលចត នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រៀមទទួលវត្តមាននាវាផ្ទុកយន្ដហោះចម្បាំង បំពាក់អាវុធនុយក្លេអ៊ែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕