MENU
|
ជារឿងគួរឲ្យផ្ញាក់ផ្អើល ដោយសូម្បីតែប្រធានាធិបតីអាមេរិកដូណាលត្រាំក៏បានទម្លាយរឿងសម្ងាត់ ស្តីពីចរកិច្ចឲ្យរុស្ស៊ីដឹងគឺជារឿងត្រឹមត្រូវឬជាការក្បថជាតិ? ពលរដ្ឋអាមេរិកកំពុងតែខឹងសម្បាក្រោយពេលសារព័ត៌មាន The Washington Post របស់អាមេរិកបានផ្សាយកាលពីថ្ងៃទី១៥ខែឧសភា ដោយចោទប្រកាន់ប្រធានាធិបតីដូណាលត្រាំ ប្រាប់រឿងសម្ងាត់បំផុតស្តីពីយុទ្ធសាស្ត្រប្រឆាំងក្រុមភេរវកម្ម IS ឲ្យភាគីរុស្ស៊ីបានដឹង នៅពេលដែលលោកត្រាំជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឡារ៉ូនៅទីក្រុងវ៉ាស៊ីនតោន។ បើទោះបីសេតវិមាន បានច្រានចោទនៅព័ត៌មានខាងលើក្តី ប៉ុន្តែពលរដ្ឋអាមេរិក នៅតែខ្វល់ខ្វាយ ដោយនាំគ្នា ស្វែងរកពាក្យ (លោកត្រាំក្បថជាតិ)នៅ Google កើនឡើងខ្ពស់បំផុត ប៉ុន្មានថ្ងៃចុងក្រោយនេះ។ នៅពេលនេះដែរ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាន នាំគ្នាធ្វើបទសម្ភាសន៍ជាមួយអ្នកឯកទេសច្បាប់។ តាមច្បាប់អាមេរិកការទម្លាយរឿងសម្ងាត់របស់ជាតិគឺជាការខុសច្បាប់។ដូច្នេះតើការដែលលោកត្រាំ ទម្លាយរឿងសម្ងាត់ឲ្យភាគីរុស្ស៊ីដឹង អាចជាសកម្មភាពក្បថជាតិដែរឬទេ? ដោយសារតែមានសកម្មភាពចោទប្រកាន់កាន់តែខ្លាំងឡើង លោកត្រាំបានចេញមុខប្រកាសថា «ខ្ញុំមានសិទ្ធពេញលេញក្នុងការចែករំលែក ព័ត៌មាន ជាមួយរុស្ស៊ី»។ នៅក្នុងបណ្តាញ Twitter កាលពីថ្ងៃទី១៦ខែឧសភា លោកត្រាំ បានប្រកាស ពីខ្លឹមសារនៃការសន្ទនា រវាងលោកនិង មន្ត្រីការបរទេសរុស្ស៊ី នៅសេតវិមាន។ ដោយក្នុងនោះលោកត្រាំ បានចែករំលែកព័ត៌មានស្តីពីយុទ្ធសាស្ត្រ ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម ការពារសន្តិសុខជើងហោះហើរ ថែមទាំងអំពាវនាវឲ្យភាគីរុស្ស៊ី អនុវត្តតាមផងដែរ។ លោកត្រាំបញ្ចាក់ថា លោកមានសិទ្ធគ្រប់គ្រាន់នៅក្នុងការចែករំលែកព័ត៌មានទាំងនោះជាមួយរុស្ស៊ីហើយលោកចង់ធ្វើនៅរឿងនោះ។ សារព័ត៌មាន Washington Post បានផ្សាយថា នៅពេលដែលប្រធានាធិបតីត្រាំ ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ដោយពេលនោះលោកត្រាំបានផ្តល់ព័ត៌មានសម្ងាត់បំផុត ស្តីពី IS ។ ហេតុការខាងលើបានធ្វើឲ្យគគ្រើកអាមេរិកជាថ្មីនិងធ្វើឲ្យអាមេរិកប្រឈមនិងការបែកបាក់ ដោយសារតែហេតុការខាងលើបានកើតឡើង ក្នុងពេលដែលពលរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយ បានប្រឆាំងនិងប្រទេសរុស្ស៊ី។ ក្រោយពេលដែលគណបក្សប្រជាធិបតេយ្យ ចោទប្រកាន់ទៅលើ រុស្ស៊ី ថាបានវាយប្រហារទៅលើប្រព័ន្ធបោះឆ្នោតអាមេរិក។
អ្វីដែលពិសេសទៅទៀតនោះ ក្រោយពេលដែល លោកត្រាំបានដកហូតដំណែងប្រធាន FBI បានធ្វើឲ្យពលរដ្ឋអាមេរិក ខឹងសម្បាយ៉ាងខ្លាំង ដោយប្រធាន FBI អាចនឹងស្រាវជ្រាវដឹងពីការពិត ក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងប្រធានាធិបតីត្រាំ។
នៅពេលនេះដែរសារព័ត៌អាមេរិកបានបើកការស្រាវជ្រាវថាតើលោកត្រាំ ក្បថជាតិដែរឬទេ ពេលទម្លាយព័ត៌មានសម្ងាត់ឲ្យរុស្ស៊ីដឹង។ ប៉ុន្តែទៅតាមច្បាប់ អាមេរិក ប្រធានាធិបតី ជាបុគ្គល់ តែមួយគត់ដែលមានសិទ្ធ អំណាចពេញលេញ នៅក្នុងការសម្រេចធ្វើអ្វីមួយនោះ។
ប៉ុន្តែអាមេរិកមិនអាចស្ងប់អារម្មណ៍បានឡើយ ! ព្រោះគេស្គាល់ចរិកលោកត្រាំច្បាស់ ! ជួនកាលលោកចង់សំញ៉ែងសាច់ដុំដាក់រុស្ស៊ី ទើបធ្លោយមាត់និយាយភ្លេចគិត។ ភាពសង្ស័យលើសមត្ថភាពដឹកនាំរបស់លោក ត្រាំ ដែលមានស្រាប់ នឹងកាន់តែរីកដុះដាល។ ថ្វីបើការទម្លាយរឿងសម្ងាត់មិនមែនសុទ្ធតែខុសច្បាប់សម្រាប់ ប្រធានាធិបតីមែន ប៉ុន្តែពេលនេះ ការរិះគន់ធ្លាក់មកពីគ្រប់មជ្ឈដ្ឋាន។ មិនមែនត្រឹមអ្នកនៅក្នុងបក្សប្រឆាំងទេ សូម្បីតែអ្នកសាធារណរដ្ឋដូចគ្នា ក៏លែងអាចទប់ចិត្តបាន។ ប្រធានព្រឹទ្ធសភាអាមេរិកបានលាន់មាត់ថា សេតវិមានកំពុងស្ថិតក្នុងភាពវឹកវរ និងវិលវល់រកច្រកចេញមិនរួចទេ។ ឯប្រធានសភាមកពីបក្សសាធារណរដ្ឋដូចគ្នា និងតាមរយៈអ្នកនាំពាក្យ ក៏បានសម្តែងក្តីសង្ឃឹម ថា នឹងមានការពន្យល់បំភ្លឺពេញលេញពីរដ្ឋបាលលោកត្រាំ៕