រដ្ឋមន្ត្រីការបរទេសអាមេរិកលោកសSergei Lavrov បានបញ្ចាក់ថា ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបង្ហាញពីទស្ស បង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងការដោះស្រាយវិវាទ នៅលើពិភពលោក ដើម្បីទទួលបានផលប្រយោជនទាំងសង្ខាង។
កាលពីថ្ងៃទី១០ខែឧសភា នៅក្នុងជំនួបពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកដូណាលត្រាំ បង្ហាញពីសុឆន្ទះបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី កាន់តែប្រសើរ ដើម្បីដោះស្រាយវិវាទ នៅក្នុងប្រទេសស៊ីរី និងតំបន់ក្តៅជាច្រើនទៀតលើពិភពលោក ក្នុងនោះ មានវបត្តិនៅកូរ៉េខាងជើងជាដើម។
តាមប្រភព័ត៌មានពីសេតវិមាន ប្រធានាធិបតីត្រាំ បានស្នើរដល់ ទីក្រុងមូស្កូ ដាក់គំនាបទៅលើរដ្ឋាភិបាលស៊ីរី និងអីរ៉ង ក៏ដូចជា សហការ បញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ចាក់ថា នៅក្នុងតំណើរទស្សនកិច្ចទៅកាន់អាមេរិកលើកនេះ គឺដើម្បីស្វែងរកការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ទៅលើគម្រោងបង្កើតតំបន់សុវត្ថភាពនៅក្នុងប្រទេសស៊ីរី ដែលរៀបចំឡើងដោយអីរ៉ង រុស្ស៊ី តួគី ។
នៅក្នុងតំណើរទស្សនកិច្ចនេះ លោកSergei Lavrov ក្លាយជាមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី បានបំពេញទស្សនកិច្ចទៅកាន់អាមេរិក ចាប់តាំងពីលោកឡើងកាន់តំណែង នៅខែមករាឆ្នាំ២០១៧ ។ ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបើកកិច្ចប្រជុំសន្តិសុខ ស្តីពីទំនាក់ទំនង រវាងរុស្ស៊ីនិងអាមេរិក ក្នុងពេលដែល រដ្ឋមន្ត្រីការបរទេស រុស្ស៊ីនិង ប្រធានាធិបតីអាមេរិក។
នៅមុនពេលជួបពិភាក្សាជាមួយប្រធានាធិបតីត្រាំ លោកLavrov ក៏បានជួបពិភាក្សាជាមួយសមភាគី លោក Rex Tillerson ស្តីពីបញ្ហាមួយចំនួន ដូចជាអ៊ុយក្រែន ស៊ីរី ។នៅក្នុងជំនួបនាពេលនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងថា ពិតជាមានប្រសិទ្ធិភាព និង មានលក្ខណស្ថាបនា។