ក្រសួងការពារជាតិអាមេរិកបានសម្រេច ជួលបន្ទាប់ឃុនដូរនៅលើអាគា ត្រាំ ធ្វើជា ការិយាល័យ យោធា របស់សេតវិមាន ដើម្បីត្រៀមលក្ខណបម្រើដល់ប្រធានាធិបតីត្រាំ ពេលដែលលោកទៅផ្ទះ គឺអាច ប្រើប្រាស់វ៉ាលីបរមាណូ បានគ្រប់ពេល។
ការិយាល័យយោធារបស់សេតវិមានគឺជាទីកន្លែងរក្សាវាលីបរមាណូរបស់ប្រធានាធិបតី។ ខាងក្នុងវ៉ាលីគឺជាលេខសម្ងាត់បញ្ចាការវាយប្រហារដោយគ្រាប់បែកបរមាណូ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងការពារជាតិអាមេររិកបានរៀបចំឯកសាររួចរាល់ក្នុងការជួយបន្ទប់អាគា ត្រាំនៅទីក្រុងញ៉ូវយ៉កធ្វើជាការិយាល័យយោធា របស់ប្រធានាធិបតី ។គោលដៅនៃការជួលទីនោះគឺដើម្បីបម្រើប្រធានាធិបតីក្នុងពេលមានអាសន្ន។
អ្នកដែលសម្រេចជួលអាគានៅទីនោះគឺជារដ្ឋលេខាធិការក្រសួងការពារជាតិ លោក James MacStravic។ ការសម្រេចខាងលើ ក្រោយពេលព្រឹក្សាជាមួយមន្ត្រីជាន់ខ្ពស់ យោធានិងរដ្ឋាភិបាល។ ប៉ុន្តែមិនលោកមិនបានប្រកាសពីតម្លៃនៃការជួលនោះឡើយ ប៉ុន្តែ លោកJames MacStravic បញ្ចាក់ថាប្រធានាធិបតីត្រាំ មិនបានជាប់ពាក់ព័ន្ធនិងហេតុការខាងលើឡើយ។
វ៉ាលីបរមាណូ គឺជាតំណាងនៃមហាអំណាចយោធា បរមាណូរបស់អាមេរិក ហើយវ៉ាលីនេះតែងតែ ដើរតាមប្រធានាធិបតីជានិច្ច នៅគ្រប់ទិសទី នឹងទីកន្លែង ។ ការសម្រេចជួលអាគាត្រាំនោះ ដោយសារតែលោកត្រាំតែងតែចុះឡើយទៅកាន់អាគានោះ ដើម្បីជួបប្រព័ន្ធកូន ដោយសារតែប្រព័ន្ធកូន មិនទៅរស់នៅក្នុងសេតវិមានដូចជា ប្រធានាធិបតីមុនៗ៕