ប្រធានាធិបតីអាមេររិកលោកដូណាលត្រាំបានលើកឡើងថា ក្រុមភេរវនិយម បញ្ហាជនអន្តោបវេសនិង ការគំរាមកំហែងពីរុស្ស៊ី គឺជាបញ្ហាប្រឈមមុខរបស់អង្គការ ណាតូ។
ប្រធានាធិបតីអាមេរិកបានបញ្ចាក់យ៉ាងច្បាស់ថា«អនាគត់ ណាតូចាំបាច់ត្រូវតែយកចិត្តទុកដាក់នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្មក៏ដូចជាការគំរាមកំហែងនានាពីប្រទេសរុស្ស៊ី នៅតំបន់ភាគខាងកើតនិងភាគខាងត្បូង។
ការប្រកាសរបស់ប្រធានាធិបតីត្រាំ ត្រូវបានបណ្តាញទូរទស្សអាមេរិក ផ្សព្វផ្សាយ នៅពេលដែលលោកចូលរួមនៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ នៅទីក្រុង ប្រុចស៊ែល ប្រទេសបែលហ្សិចកាលពីថ្ងៃទី២៥ខែឧសភា។
អឺរ៉ុប ជា ទីតាំចុងក្រោយនៃដំណើរទស្សនកិច្ច ក្រៅប្រទេសរបស់ប្រធានាធិបតីអាមេរិក ជាលើកដំបូង ក្នុងរយៈពេល៩ថ្ងៃ។នៅមុនពេលចូលទៅកាន់អឺរ៉ុប លោកត្រាំបានទស្សនកិច្ចទៅកាន់ប្រទេស សាឌីអារ៉ាប៊ី អីស្រាអែល និង ប៉ាឡេស្ទីន។ ប្រទេសចុងក្រោយក្នុងដំណើរទស្សនកិច្ចនោះគឺអីតាលី ហើយលោកនិងចូលរួមកិច្ចប្រជុំ G-7 ដែលរៀបចំឡើងនៅទីក្រុង Sicily ប្រទេសអីតាលី។
ដំណើរទស្សនកិច្ចរបស់ ប្រមុខដឹកនាំ ប្រទេស មហាអំណាចមានសារសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនង ដោះស្រាយបញ្ហា ធំៗលើពិភពលោក។ ជាទូទៅ ប្រទេសដែល ត្រូវធ្វើដំណើរទស្សនកិច្ចដំបូងគេបំផុត ក្នុងតំណែងប្រធានាធិបតី ប្រទេសនិមួយៗបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនោះគឺពិតជាមានសារសំខាន់ ជាគេ មានទំនាក់ទំនងល្អជាប្រទេសដទៃទៀត ឬមានផលប្រយោជន៍ច្រើនជាង។
ការទៅកាន់ប្រទេសសាឌីអារ៉ាប៊ី របស់លោកត្រាំបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសដែលសំខាន់ បំផុត សម្រាប់អាមេរិកគឺប្រទេសសាឌីអារ៉ាប៊ីបន្ទាប់មកអីស្រាអែល ហើយអឺរ៉ុប គឺជាប្រទេសសំខាន់ទី៣របស់អាមេរិកប៉ុណ្ណោះ៕