MENU
|
អាមេរិកទើបតែបានបាញ់សាកល្បងនៅមីស៊ីលឆ្លងទ្វីបដែលអាចបំពាក់ក្បាលគ្រាប់បរិមាណូដោយបាញ់ចេញពីទីតាំងស្ថិតនៅកាលីហ្វ័រនីញ៉ា។នេះជាការសាកល្បងលើកទីពីរហើយក្នុងរយៈពេល១សប្តាហ៍។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងជើង ប្រឈមមុខតានតឹងដាក់គ្នា ។ក្រុមអ្នកវិភាគលើកឡើងថា ការសាក្បងខាងលើ
កាំជ្រួចមីស៊ីល Minuteman III អាចបាញ់បានចម្ងាយដល់ទៅ១៣ពាន់គីឡូម៉ែត្រ ហើយទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើងស្ថិតនៅក្នុងគោលដៅនៃការបាញ់ប្រហាររបស់មីស៊ីលខាងលើ។កាំជ្រួចមីស៊ីលខាងលើបានបាញ់ចេញពីទីតាំងទ័ពអាកាស Vandenberg នៅភាគខាងលិចទីក្រុង Los Angeles ដោយមីស៊ីលនោះបាញ់ចំគោលដៅនៅចម្ងាយ៨៨០០គីឡូម៉ែត្រ នៅសមុទ្រប៉ាស៊ីហ្វិក។
ការសាកល្បងខាងលើគឺមានការរៀបចំរយៈពេលយូ ហើយនេះជាការសាកល្បងលើកទីពីរហើយនៅប្រភេទមីស៊ីល MinutemanIII ក្នុងរយៈពេល១សប្តាហ៍ ។ការសាកល្បងខាងលើក្នុងគោលដៅត្រួតពិនិត្យការត្រៀមលក្ខណធ្វើសង្គ្រាម នៃក្រុមកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រប់បរិមាណូ ។ បច្ចុប្បន្នអាមេរិកមានមីស៊ីលប្រភេទនេះដល់ទៅ៤៥០ដើម។
លោក Chris Moss មន្ត្រីទាហានអាកាសអាមេរិកបានបញ្ចាក់ថា ការសាកល្បងខាងលើ បានបង្ហាញយ៉ាងច្បាស់ពីការត្រៀមលក្ខណរបស់អាមេរិកសម្រាប់ទប់ទលនិងសង្គ្រាមបរិមាណូ។
ការបាញ់មីស៊ីលពីរគ្រឿងខាងលើរបស់អាមេរិកចំពេលដែលមានភាពតានតឹងកើតឡើងរវាងអាមេរិកនិងកូរ៉េខាងជើង ដែលកំពុងតែអូសទាញប្រទេសទាំងពីរចូលក្នុងរណ្តៅនៃសង្គ្រាមបរិមាណូ។ កន្លងមកកូរ៉េខាងជើងបានប្រមានថានឹង លុបអាមេរិកចេញពីផែនដីនេះ ប្រសិនបើអាមេរិកវាយប្រហារនោះ។
ប៉ុន្តែការសាកល្បងរបស់អាមេរិកត្រូវបានក្រុមអ្នកឯកទេសបញ្ចាក់ថា មិនសម្តៅតែកូរ៉េខាងជើងនោះឡើយ គឺសម្តៅទៅលើប្រទេសចិននិងរុស្ស៊ីផងដែរ។
ការសាកល្បងលើកទី១ធ្វើឡើងនៅថ្ងៃទី២៤ខែមេសា ។ ការសាកល្បងមីស៊ីលឆ្លងទ្វីបរបស់អាមេរិកនាពេលនេះគឺដើម្បី បង្ហាញពីអត្ថិពលបរមាណូ គំរាមទៅលើប្រទេសដែលជាសត្រូវ ដូចជាកូរេខាងជើង ក្នុងនោះមានចិននិងរុស្ស៊ីផងដែរ។
អ្នកឯកទេសយោធារបស់រុស្ស៊ីលោក Konstantin sivkov បញ្ចាក់ថា ទីក្រុងមូស្កូ បានដឹងយ៉ាងច្បាស់ថា ការសាកល្បងរបស់អាមេរិកគឺមិនជាប់ពាក់ព័ន្ធនិងភាពតានតឹងនៅឧប្បទ្វីបកូរ៉េឡើយ។ លោក Konstantin sivkovបន្តទៀតថា ការសាកល្បងមីស៊ីលខាងលើ មិនមានជាសារផ្ញើរទៅកាន់ទីក្រុងព្យុងយ៉ាងតែមួយនោះឡើយគឺផ្ញើរួមទៅឲ្យទាំងចិននិងរុស្ស៊ីផងដែរ៕