MENU
|
ប្រធានាធិបតីអាមេរិកដូណាលត្រាំនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov នៅសេតវិមានដើម្បីពិភាក្សាពីបញ្ហាសន្តិសុខស៊ិរី និង បញ្ហាអន្តរជាតិនានា។
សារព័ត៌មានរ៉យទ័របានដកស្រងប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់អាមេរិកបញ្ចាក់ថា នៅថ្ងៃទី ១០ខែឧសភា ប្រធានាធិបតីដូណាលត្រាំនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅសេតវិមានស្តីពីស្ថានភាពនៅស៊ីរី និងទំនាក់ទំនងប្រទេសទាំងពីរ។
ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក អាក្រក់ទៅ ក្នុងពេលដែលអាមេរិកបើកការវាយប្រហារទៅលើ ទីតាំងទាហានអាកាសស៊ីរី ក្រោយពេលស៊ីរីវាយប្រហារដោយអាវុធគីមីដែលអាមេរិកចាត់ទុកថាជាសកម្មភាពរបស់រដ្ឋាភិបាលលោកអាលអាសាដ។
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងប្រធានាធិបតីត្រាំកើតឡើងចំពេលដែល អាមេរិក ទើបតែដកហូតដំណែងប្រធាន FBI លោក James Comey ។ ការដកហូតដំណែងនោះត្រូវបានគណបក្សប្រជាធិបតេយ្យ ចាត់ទុកថា ជាការរារាំង ដល់ការស្រាវជ្រាវពីទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ពិសេសគឺការលូកដៃរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិកនាពេលកន្លងមក។
ទូរទស្សន៍ BBC ទើបនឹងចេញផ្សាយអត្ថបទនៅថ្ងៃពុធទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ប្រធានា ធិបតី ដូណាល់ត្រាំ បានសម្រេចចិត្តដកតំណែង លោក James Comey ប្រធានភ្នាក់ងារ FBI នេះ បើយោងតាមអះអាង របស់សេតវិមាន។
ការថ្លែងប្រកាសដ៏គួរភ្ញាក់ផ្អើលត្រូវបានធ្វើឡើងនៅបន្ទាប់ពីពេល ដែលមានលេចឬព័ត៌មានដែលនិយាយថា លោក Comey បានផ្តល់ព័ត៌មានមិនច្បាស់លាស់អំពីសារអេឡិចត្រូនិករបស់លោកស្រី Hilary Clinton ទៅកាន់សភាជាតិ កាលពីសប្តាហ៍ មុន។
គួរបញ្ជាក់ថាលោកស្រី Clinton ដែលធ្លាប់បានបន្ទោសទៅដល់ លោក Comey ថា ជាអ្នកដែលបានធ្វើឲ្យ លោកស្រីមិនអាច ទទួលជ័យជំនះលើលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យលោក Chuck Schumer បញ្ចាក់ថា «ខ្ញុំបាននិយាយទៅកាន់ប្រធានាធិបតីថា គត់កំពុងតែធ្វើខុសយ៉ាងធំ»ដែលដកដំនែងប្រធាន FBI ។