MENU
|
រាជធានីភ្នំពេញ៖ ទីតាំងជល់មាន់ដុះស្លែរមួយកន្លែងត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខចុះបង្ក្រាបនិងឃាត់ខ្លួនបានអ្នកញៀនល្បែងខាងលើ០៦នាក់មាន់គគមួយក្បាលជញ្ជើងថ្លឹងមាន់មួយនិងសម្ភារះពាក់ព័ន្ធមួយចំនួន។កាលពីម៉ោង១២និង៣០នាទីថ្ងៃទី១៦ ឧសភា ២០១៧នៅចំណុចដីវាលមួយកន្លែងភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ។អ្នកញៀនល្បែងទាំង៦បាក់មិនត្រូវបានស្គាល់ឈ្មោះ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ថាក្រោយពីមានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថាទីតាំងខាងលើប្រមូលផ្តុំដោយអ្នកញៀនល្បែង(ជល់មាន់)តែងតែជួបជុំគ្នាលេងមិនថាព្រឹកឫក៍ថ្ងៃឡើយទើបកម្លាំងព្រហ្មទណ្ឌខណ្ឌដឹកនាំដោយលោក គួក សុខហួ អធិការងផ្នែកព្រហ្មទណ្ឌ និងលោក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌបានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែងដោយឃាត់បានក្រុមខាងលើ០៦នាក់មាន់គគមួយក្បាលជញ្ជើងថ្លឹងមាន់មួយនិងសម្ភារះពាក់ព័ន្ធមួយចំនួន។
លោកយឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌបានអោយដឹងថាក្នុងការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់នេះវាមានផលលំបាកជាច្រើនក្នុងការបង្ក្រាបលោកនិយាយបែបនេះដិយសំអាងថាក្រុមញៀនល្បែងខាងលើបានប្រមូលផ្តុំគ្នាលេងនៅកណ្តាលវាលធំល្វឹងល្វើយពេលដែលកម្លាំងសមត្ថកិច្ចបុកចូលធ្វើអោយក្រុងលេងល្បែងខាងលើមើកឃើញហើយរត់ចែកជើងគ្នាអស់វាមិនងាយចាប់ដូចលេងតាមដីឡូនោះទេ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែនោះបានលួចខ្សិបប្រាប់ថាសៃវៀនខាងលើនេះបើកដុះស្លែរមកហើយដែលមានម្ចាស់សៃវៀនឈ្មោះ ហុង ជាអ្នកបើកហើយឈ្មោះ ហុង នេះតែងតែប្រាប់គេថាមិនមានសមត្ថកិច្ចណាមកហ៊ានចាប់កន្លែងគាត់ឡើយដោយសារគាត់បានបងលុយដាក់ខែអស់ហើយដែល។
គួរបញ្ជាក់ថាកាលដែលកម្លាំងព្រហ្មទណ្ឌខណ្ឌចុះបង្ក្រាបទីតាំងជល់មាន់ដុះស្លែរខាងលើនេះគឺមិនបានប្រាប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញឡើយដិយខ្លួចបែកចាប់បានតែខ្យល់លុះបង្ក្រាបចាប់បានហើយទើបហៅកម្លាំងប៉ុស្តិ៍មកចូលរួមជាក្រោយ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងជល់មាន់ខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។