![]() |
MENU
|
ខេត្តព្រះសីហនុ៖ ស្នូរផ្ទុះអាវុធចំនួន៦គ្រាប់បានបន្លឺឡើងទៅលើវេហា ក្នុងប្រតិបត្តិការចុះបង្ក្រាបក្រុមជនជាតិចិនទំនើង ១៣ដែលបានប្រើប្រាស់ហិង្សាលើស្ត្រីម៉ាហ្សា២ និងធ្វើសកម្មភាពអុកឡុកបង្កភាពអាណាធិបតេយ្យនៅតំបន់ភ្នំខៀវ ស្ថិតក្នុងសង្កាត់លេខ២ ក្រុង.ខេត្ត ព្រះសីហនុ វេលាម៉ោង២១យប់ថ្ងៃទី៣០ ឧសភា ២០១៧ ។
មន្ត្រីសមត្ថកិច្ចអោយដឹងថា មុនឈានដល់ផ្ទុះអាវុធ គឺដោយសារ ក្រុមចិនមានគ្នាច្រើនប៉ុនប៉ងហិង្សាមកលើសមត្ថកិច្ចកំឡុងចុះឃាត់ខ្លួន ។ បច្ចុប្បន្នជនទាំង១៣ ត្រូវបញ្ចូនទៅ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ។
សូមបញ្ជាក់ថា ចិនទំនើងទាំង១៣នាក់មានឈ្មោះ ទី១. ឈ្មោះហ្សីប៉ីគួយ ភេទប្រុស អាយុ ៣៧ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី២. ឈ្មោះម៉ីឈីងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៣. ឈ្មោះលីវម៉ីងតុង ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៤. ឈ្មោះហ្សីយានភីង ភេទប្រុស អាយុ ២៦ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៥. ឈ្មោះហ្ស៊ូ ថា ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៦. ឈ្មោះម៉ីហ៊ូយហ្វី ភេទប្រុស អាយុ ៣២ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៧. ឈ្មោះហ្ស៊ូ លីងជា ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៨. ឈ្មោះអ្ភ៊ូជីង ហ៊ង់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី៩. ឈ្មោះតាន់ហ្ឆាយ ភេទប្រុស អាយុ ៣៥ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី១០. ឈ្មោះចាងហ៊្សវហ័រ ភេទប្រុស អាយុ ៣៧ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី១១. ឈ្មោះហ្វៀនហ្វៃ ភេទប្រុស អាយុ ២៣ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ទី១២. ឈ្មោះជ័រជា ភេទប្រុស អាយុ ៣០ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី១៣. ឈ្មោះហ្ស៊ីឆាងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភ្នំខៀវ ហាងម៉ាស្សា និងជប់ខ្យល់ ស្ថិតនៅភូមិ ០១ សង្កាត់លេខ ២ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនា មួយបានកើតឡើង។
បន្ទាប់ ពីបានទទួលព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន និងកម្លាំងជំនាញពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១ក្រុម ជាជនជាតិចិន (ភេទប្រុស) មានគ្នា ១៣នាក់។
ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងចាប់យកបាន ដំបងឈើចំនួន ០៦ដើម។ ចំពោះលិខិតឆ្លងដែន របស់ជនជាតិចិនខាងលើ បានកំពុងរក្សាទុកនៅអ្នកគ្រប់គ្រង ៕