រាជធានីភ្នំពេញ៖ គ្រឿងញៀនប្រភេទមេតំហ្វាតាមីន ហេរ៉ូអ៊ីន និងប្រភេទថ្នាំគ្រាប់ជាច្រើនម៉ឺនគ្រាប់ចំនួនជាង៥០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឆែកឆេរ រកឃើញកាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅលំនៅឋានមួយកន្លែង ស្ថិតទល់មុខវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ការឆែកឆេររកឃើញនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានមេឃ្លោង២នាក់ នៅភូមិសាស្ត្រខណ្ឌដូនពេញ ដោយដកហូតថ្នាំញៀន២គីឡូក្រាម ហើយបន្តយកមកឆែកឆេរនៅទីតាំងខាងលើ ក៏ប្រះឃើញជាង៥០គីឡូក្រាមតែម្តង ។
ប្រភពព័ត៌មានអោយដឹងថា ក្រោយការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំខាងលើនេះហើយនោះ សមត្ថកិច្ចនឹងធ្វើសន្និសិទសារព័ត៌មានជាសាធារណះ ស្តីពីប្រតិបត្តិការ នៃការបង្ក្រាប ដែលនឹងប្រព្រឹត្តិទៅឆាប់ៗ ៕