MENU
|
រាជធានីភ្នំពេញ៖ នគរបាលជំនាញ់ខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវនិងឆ្មក់ចូលបង្ក្រាបនៅចំណុចបន្ទប់ជួលមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងនោះមាន១នាក់ជាអ្នកជួញដូរគ្រឿងញៀន២នាក់ជាអ្នកប្រើប្រាស់ ដិយដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់តូចរួមនិងសំភាៈប្រើប្រាស់មួយចំនួន។ ប្រត្តិបត្តិការណ៍នេះនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ៣០ ឧសភា ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲដឹងថាជនសង្ស័យទី១ មានឈ្មោះ ផាត់ សាវឿន ភេទប្រុស អាយុ ៣១ឆ្នាំ(ម្ចាស់ថ្នាំ)។ជនសង្ស័ទី២ឈ្មោះ ធី វណ្ណា ភេទប្រុស អាយុ ២៦ឆ្នាំ។ សង្ស័យជនសង្ស័យទី៣ ឈ្មោះ តី ហឿន ភេទប្រុស អាយុ១៨ឆ្នាំ ។
នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ៣០ ឧសភា ២០១៧ មុនពេលកើតមានប្រជាពលរដ្ធល្អបានរាយការណ៍ថា នៅចំណុចទីតាំងខាងលើ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថាមានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ក្រោយពីទទួលបានព័ត៍មាននេះភ្លាមសមត្ថកិច្ចយើង(ជំនាញ)បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតដល់វេលាម៉ោងនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ៣០ ឧសភា ២០១៧ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឆ្មក់ចូលបង្ក្រាប់ជាក់ស្តែង និងបានឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ថង់តូច ទូរស័ព្ទដៃ០២គ្រឿង ម៉ូតូ២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ក្រោយមកក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងបញ្ចូនមកកាន់ផ្នែកនគរបាលយុត្តិធម៌នៃអធិការរដ្ធាននគរបាលខណ្ឌពោធិសែនជ័យដើម្បីកសាងសុំណុំរឿងនិងបន្តអនុវត្តតាមនិតិវិធី។