MENU
|
រាជធានីភ្នំពេញ៖ បុរស២នាក់ស្រវឹងបើករថយន្តមួយគ្រេឿងម៉ាក កាមរីហាយប្រ៊ីត ក្នុងល្បឿនលឿនជ្រុលបុកធ្លាយទីតាំងការដ្ឋានអ៊ុតផ្លូវខ្នាតតូចរបស់មន្ទីរសាធារណះការរាជធានីភ្នំពេញ បណ្តាលអោយកម្មករ២នាក់ត្រូវរថយន្តបុកប៉ើងជាង២០ម៉ែត្ររងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្សទល់មុខមន្ទីរពេទ្យ កាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុអោយដឹងថា មុនពេលកើតហេតុគេសង្គេតឃើញបុរស២នាក់ បើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK - 5300 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿននិងពិសេសក្នុងស្ថានភាពស្រវឹងនោះបានបើកមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នជ្រុលបុករះទីតាំងការដ្ឋានខ្នាតតូចកំពុងគូសស្លាកសញ្ញា និងអ៊ុតផ្លូវនៅចំណុចខាងលើ បណ្តាលអោយបុករះកម្មករ២នាក់ដែលកំពុងឈរធ្វើការ ផ្លោងជិត២០ម៉ែត្ររងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមកម្មករដូចគ្នាជួយហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត្រមកទទួលយកចូលមន្ទីរពេទ្យដើម្បីធ្ចើការសង្គ្រោះ ។
ភ្លាមៗម្ចាស់រថយន្តបង្កទាំង២នាក់ពុំបានរត់គេចទៅណាឡើយ ហើយពួកគេត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបញ្ចូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក បណ្តោះអាសន្ន ។ ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានសហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វេងអូសយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីច្បាប់ ។ ក្នុងនោះដែរជនបើករថយន្តទាំង២នាក ក៏ត្រូវបានឃាត់ខ្លួនបញ្ចូន ការិយាល័យចរាចរណ៍ក្រុងភ្នំពេញជាមួយគ្នាផងដែរ ៕