MENU
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៅពេលនេះកំពុងសម្រាកព្យាបាលជម្ងឺនៅប្រទេសសិង្ហបូរី
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៤ ឧសភា ២០១៧, ១៤:១៤ | ៥៧៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧នេះបានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់សម្តេចថា៖”ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភក្ដិ បរទេសពិសេសជប៉ុន ឥណ្ឌា បារាំងដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលុបចោលទៅវិញ”។ សម្តេចតេជោបានលើកឡើងថា៖”ដោយការហត់នឿយខ្លាំងពេកខ្ញុំធ្លាក់ខ្លួនមានជម្ងឺដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ដើម្បីពិនិត្យនិង ព្យាបាល។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរី តាំងពីម៉ោង២ល្ងាចថ្ងៃទី៣ខែឧសភាឆ្នាំ២០១៧ និងអាចវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃអាទិត្យ៧ឧសភាដើម្បី បន្តរការងារជាធម្មតាឡើងវិញ។ សូមជូនពរបងប្អូនជនរួមជាតិជួប តែសេចក្តីសុខ។

សម្តេចតេជោហ៊ុនសែនមិនបានបញ្ជាក់ថាសម្តេចត្រូវបានវេជ្ជបណ្ឌិតពិនិត្យថាមានជម្ងឺអ្វីនោះទេ។សម្តេចតេជោត្រូវបានគេមើលឃើញថាសម្តេចបានបំពេញការងារមមាញឹកខ្លាំងណាស់មិនសូវមានពេលសម្រាកក្រៅពីការវាយកូនហ្គោល។សម្តេចតេជោមានអាយុជាង៦០ឆ្នាំនិងមិនសូវមានជម្ងឺនោះទេដោយសារសុខភាពរបស់សម្តេចល្អ៕

Tags:
  • ហ៊ុនសែន
  • នាយករដ្ឋមន្រ្តី
  • ព្យាបាល
  • សិង្ហបូរី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥