MENU
|
រាជធានីភ្នំពេញ៖ លោកតូនី តាន់ កេងយាំប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបូរីនឹងដឹកនាំគណៈប្រតិភូមកបំពេញទសន្សនៅកម្ពុជារយៈពេល៣ថ្ងៃ ហើយគណៈប្រតិភូគ្រោងមកដល់កម្ពុជានៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ថ្ងៃទី៨ខែមករាឆ្នាំ២០១៧បន្តិចទៀតនេះ។បតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចសម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាលោកបណ្ឌិត តូនី តាន់ កេងយាំប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបូរីបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែមករាឆ្នាំ២០១៧។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាក្នុងកំឡុងពេឡបំពេញទស្សនកិច្ចនេះលោកបណ្ឌិត តូនី តាន់ កេងយាំនឹងចូលបង្គំគាល់ព្រះករុណាព្រះបាទសម្តេចសម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅប្រាសាទទេវាវិនិច្ឆ័យនិងចូលបង្គំគាល់សម្តេចម៉ែ។
លោកបណ្ឌិត តូនី តាន់ កេងយាំនឹងជួបពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី។បន្ទាប់មកថ្នាក់ដឹកនាំទាំងពីររូននឹងធ្វើជាអធិបតីក្នុងការចុះហត្ថលេខាលើឯកសារចំនួនពីរ។ទី១.អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ រវាងក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជានិងនិងវិទ្យាស្ថានបច្ចេកវិទ្យានៃសាធារណរដ្ឋសហបូរី។
ទី២.អនុស្សារណៈនៃមន្ទីរពេទ្យកាល់ម៉ែត្រនៃព្រះរាជាណាចក្រកម្ពុជានិងមន្ទីរពេទ្យតាន់តុកសេងនៃសាធារដ្ឋសិង្ហបូរី។ក្នុងដំណើរទស្សនកិច្ចនេះលោកប្រធានាធិបតីនឹងអញ្ជើញទស្សនាគម្រោងរបស់សាធារណរដ្ឋសោង្ហបូរីនៅមន្ទីរពេទ្យកាល់ម៉ែត្រនិងប្រាសាទអង្គរវត្តនៅខេត្តសៀមរាប៕