រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៧នេះសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយលរដ្ឋមន្រ្តី បានថ្លែងផ្ញើរសារទៅឯកឧត្តមសុន ឆ័យ ដែលប្រឆាំង ការធ្វើវិសោធនកម្មមាត្រា៤៨(២)ថ្មី កន្លងមកនេះថា៖នៅក្រោយចូលជាធរមាន និងត្រូវបានប្រធានសភាលុបចោលហើយ បើនៅតែហានថាខ្លួនជាប្រធានភាគតិចតទៅ នឹងមានបញ្ជា។
សម្តេចតេជោ បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសាលប្រជុំកោះពេជ្រទៀតថានឹងមិនអនុញ្ញាតិឱ្យសមាជិករដ្ឋាភិបាលចូលឆ្លើយតាមការកោះហៅរបស់បក្សប្រឆាំងដែលមិនចូលធ្វើការនៅសភានោះទរ។បើចង់កោះហៅឱ្យឆ្លើយត្រូវចូលធ្វើការពេញលេញជាមុនសិន។
សម្តេចតេជោក៍បានថ្លែងជំរុញឱ្យបន្តធ្វើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ។ឱ្យមានការកំណត់សមាជិកចំនួន៤ពាន់នាក់ដាក់ស្នាមមេដៃទៅក្រសួងមហាផ្ទៃក្នុងរយៈពេលមួយកំណត់ជាក់លាក់ ។បើគ្មានមេដៃគាំទ្រទេ សិទ្ធិបង្កើតបក្សត្រូវរលាយ។វិសោធនកម្មច្បាប់បក្សនយោបាយនេះ នឹងគ្រោងអនុវត្តតាមប្រទេសថៃបើបក្សណាធ្វើខុសធ្ងន់ធ្ងរត្រូវរំលាយបក្សនោះចោល។ហើយច្បាប់នេះក៍និងចែងផងដែរថារអ្នកមានទោសមិនត្រូវអនុញ្ញាតឱ្យធ្វើប្រធានឬ អនុប្រធានបក្សបានឡើយ។