MENU
មេធាវីរដ្ឋាភិបាលដាក់ប្តឹងឯកឧត្តមសម រង្ស៊ី ករណីបទបរិហារកេរ្តិ៍សម្តេចតេជោហ៊ុនសែនថា បានសូក កញ្ញា ធី សុវណ្ណថា ១លានដុល្លា
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៨ មករា ២០១៧, ១៦:០៥ | ៤,១១៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ លោក មេធាវីគី តិច ជាមេធាវីការពារក្តីសម្តេចហ៊ុន សែននៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៧នេះបានចូលទៅកាន់តុលាការក្រុងភ្នំពេញដើម្បីដាក់ពាក្យបណ្តឹងប្តឹងលោកសម រង្ស៊ីពីបទបរិហារកេរ្តិ៍ដែលថាបានចោទថាសម្តេចតេជោសូកកញ្ញា ធី សុវណ្ណ១លានដុល្លារអាមេរិកក្នុងការដាក់ពាក្យប្តឹងក្នុងនាមមេធាវីសម្តេចតេជោនាយករដ្ឋមន្រ្តី។

យោងតាមពាក្យបណ្តឹងបានលើកឡើងថា៖លោកសម រង្ស៊ីបាននិយាយកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១៧នៅក្នុងវេទិកាសាធារណៈមួយនៅក្នុងក្រុងប៉ារីសប្រទេសបារាំងថា"ចុះលោកហ៊ុន សែន សូក ធី សុវណ្ណាថា ១លានដុល្លារមេចអាណាមិនធ្វីអីលោកហ៊ុនសែនផង?...១លានដុល្លារនិយាយលុយនោះលុយពុករលួយ ..សូកឲ្យមនុស្សធ្វើអាក្រក់ ឲ្យរករឿងគណបក្សសង្រ្គោះជាតិ ឲ្យធ្វើបាតុកម្ម ជួលនេះ ជួលនោះ ប្រើ១លានដុល្លារ ពុករលួយ.."។

ពាក្យបណ្តឹងបានលើកឡើងថាវីដេអូដែលមានសំដីលោកសម រង្ស៊ីដូចខាងលើត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាសាធារណៈតាមហ្វេសប៊ុក។វីដេអូនេះក៍ត្រូវបានទទួលស្គាល់ផងដែរក្នុងទំព័រហ្វេសប៊ុកផ្លូវការឈ្មោះSamRainsy។

លោកមេធាវីបានជម្រាបលោកប្រធានតុលាការថាអំពើដែលឈ្មោះសម រង្ស៊ីបានប្រព្រឹត្តគឺជាការអះអាងបំផ្លើសនិងការទម្លាក់កំហុសដោយអសុទ្ធចិត្តដោយបានចោទប្រកាន់មួលបង្កាច់ផ្ទុយពីការពិតក្នុងចេតនាទុចរិតបំភាន់សាធារណៈមតិជាតិនិងអន្តរជាតិដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់កិត្តិយសនិងកិត្តិស័ព្ទរបស់សម្តេចតេជោហ៊ុន សែន។

លោកមេធាវីបានលើកឡើងក្នុងពាក្យបណ្តឹងទៀតថាអំពើខាងលើនេះក៍ត្រូវបានផ្សព្វផ្សាយបន្តក្នុងសាធារណជនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។អំពើនេះមានធាតុផ្សំគ្រប់គ្រាន់ ដើម្បីកំណត់ជាបទបរិហារកេរ្តិ៍ជាសាធារណៈតាមបញ្ញតិមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។

មាត្រា៣០៥បានចែងថាគ្រប់ការអះអាងបំផ្លើសឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិស័ព្ទបុគ្គលឬស្ថាប័នគឺជាការបរិហារកេរ្តិ៍ត្រូវផ្តន្ទាទោសពិន័យពី១០០.០០០ដល់១០.០០០.០០០លានរៀល៕

Tags:
  • មេធាវីរដ្ឋាភិបាល
  • ប្តឹង
  • សម រង្ស៊ី
  • បរិហារកេរ្តិ៍
  • ហ៊ុនសែន
  • ធី សុវណ្ណថា
  • សូក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥