ការប្រកួតចុងក្រោយក្នុងពូលFនៃ AFC CUP 2017 កាលពីល្ងាចថ្ងៃទី០៣ ខឧសភា ឆ្នាំ២០១៧លទ្ធផលរវាងក្រុម ទាំងពីរគឺ Global ៣ - ១ បឹងកេត ដោយក្រុមកម្ពុជារូបនេះបានវិលត្រឡប់មកផ្ទះវិញដែលមិនអាចបន្តឱកាសទៀត។
ការចុងក្រោយដើម្បីគ្រប់លក្ខខណ្ឌការប្រកួតរវាងក្រុមទាំងពីរនេះពិតល្អមើល មែនដោយក្រុម Global បានលេងសង្កត់យ៉ាងខ្លាំងសម្បើរទៅលើក្រុមកម្ពុជាមួយនេះ ដោយក្នុងវគ្គទី១ ធ្វើសម្រេចបានពីរគ្រាប់នាំមុខក្រុមបឹងកេត ២ - 0 ដោយកីឡាករលេខ៧ Paul Mulders ក្នុងនាទីទី១២ និង កីឡាករលេខ១៤ Hikaru Minegishi នាទីទី២៨ ។
ក្រុមបឹងកេតដែលត្រូវ Global នាំមុខគ្រាប់ហើយជិតដល់ម៉ោងអាជ្ញាកណ្តាលផ្លុំកញ្ចែរស្រែកឱ្យបញ្ចប់ហើយ សម្រាប់តែតំណាងមកពីហ្វីលីពនេះ បានដាក់ទី៣របស់ខ្លួននាម៉ោងបន្ថែម៤នាទីលើ៩០នាទី។ ក្រុម បឹងកេត ក៏ធ្វើវាយបកដោយមិនចង់ចុះចាញ់ដែរ ប៉ុន្តែនៅតែមិនអាចយកឈ្នះបានឡើយដោយគ្រាន់អាចរកបានមួយ១គ្រាប់ដោយកីឡាករលេខ ៤៤ Sath Rosib នាទីទី៥០ក្នុងវគ្គទី២ដោយបញ្ចប់ការប្រកួត Global ៣ - ១ បឹងកេត។
សូមរំលឹកផងដែរថា ៥ប្រកួតចុងក្រោយរបស់បឹងកេត រួមមានពាន AFC Cup 2017 ចាញ់ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ ក្រៅដី មុនចាញ់ក្រុមហ្វីលីពីន Global FC ដោយលទ្ធផល ២ -០ ក្នុងទឹកដី។ការប្រកួតចុងក្រោយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ក្រុមបាល់ទាត់បឹងកេត បានយកឈ្នះ Magwe របស់ប្រទេសមីយ៉ាន់ម៉ា ដោយម្នាក់ៗលេងប្រឹងឡើងអស់ជើងស្ទើរគ្រប់គ្នា ខណៈគូរប្រជែងលើកនេះក៏ខំប្រឹងបុកខ្លាំងផងដែរ ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ១ ទល់នឹង សូន្យ។ ប្រកួតចុងក្រោយមុននេះ បានចាញ់ Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ០ – ៣។ ក្នុងពូលF នេះ Johor Darul Ta’zim ឡើងជាមួយ Global FC៕ [ដោយ បូរិន]