រាជធានីភ្នំពេញ៖ ក្លឹបបាល់ទាត់ វិសាខា បានធ្វើការបង្ហាញមុខកីឡាករបួនរូបរបស់ខ្លួនដែលជាប់ជម្រើសជាតិក្នុងក្រុមU19របស់កម្ពុជាសម្រាប់ការចេញប្រកួតក្នុងព្រឹត្តិការណ៍ AFF U18 Championship នៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខនេះ។
ក្លឹបបាល់ទាត់ដែលកំពុងតែប្រឹងខ្លួនឱ្យខ្លាំងក្នុងឆ្នាំនេះ សប្បាយចិត្តដែលកីឡាករខ្លួនបានជម្រើសជាតិទៅចេញលេងជាមួយក្រុមជម្រើសU19 ។ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ វិសាខា បានបញ្ជាក់ថា កីឡាករបាល់ទាត់របស់ខ្លួនចំនួន៤នាក់ រួមមាន កីឡាករ ជា វណ្ណសាក់, កីឡាករ សេត រ៉ូតហ្សាក់, កីឡាករ គីម ឆៃយ៉ា និង កីឡាករសាន ប៉ូរ៉ា ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអាយក្រោម១៨ឆ្នាំកោះហៅ ត្រៀមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ AFF U18 ធ្វើនៅប្រទេសមីយ៉ាន់ម៉ា។
ក្លឹបមួយនេះបានបញ្ជាក់ទៀតថា ក្រុមជម្រើសU18នេះ និងកីឡាករក្លឹបរបស់ខ្លួនចំនួន៤នាក់នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC U19 Championship ធ្វើនៅរាជធានីភ្នំពេញផងដែរ៕ដោយ បូរិន