រាជធានីភ្នំពេញ៖ ការប្រកួតទាញព្រ័ត្រថ្នាក់ជាតិឆ្នាំ២០១៧លើកទី១ចាប់ពីថ្ងៃទី១៩ ដល់២២ ខែឧសភា ឆ្នាំ២០១៧ បានរកឃើញជើងឯកហើយ ដែលមាន៨រាជធានី-ខេត្តចូល រួមគឺខេត្តកំពត សៀមរាប កណ្ដាល ព្រៃវែង ស្ទឹងត្រែង ស្វាយរៀង កំពង់ឆ្នាំង និងរាជធានីភ្នំពេញមាន១៣ក្រុម ។
លទ្ធផលវិញ្ញសាអាយុក្រោម២៣ឆ្នាំផ្នែកនារីលេខ១ ខេត្តសៀមរាប លេខ២ មន្ទីខេត្តស្វាយរៀង លេខ៣ វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។ វិញ្ញាសាចម្រុះ បុរសនិងនារី លេខ១ ក្លឹបរាជសីហ៍មានរិទ្ទ លេខ២ វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា លេខ៣ មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល។
វិញ្ញសាអាយុ២៣ឆ្នាំបុរស លេខ១ ក្រសួងការពារជាតិ លេខ២ វិទ្យាស្ថានជាតិអប់រំនិងកីឡា លេខ៣ មន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែង។ វិញ្ញសាអាយុលើអាយុ២៣ឆ្នាំនារី លេខ១ ក្រសួងការពារជាតិ លេខ២ អង្គភាពមិត្តសម្លាញ់ លេខ៣ វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ។
សូមបញ្ជាក់ថា ការប្រកួតនេះមាន៨រាជធានី-ខេត្តចូល រួមគឺខេត្តកំពត សៀមរាប កណ្ដាល ព្រៃវែង ស្ទឹងត្រែង ស្វាយរៀង កំពង់ឆ្នាំង និងរាជធានីភ្នំពេញមាន១៣ក្រុម ។ សមាគម-ក្លឹបដែលចូលរួមសរុបចំនួន២០ចែកជា៤៧ក្រុមក្នុងនោះ មានកីឡាករ-កីឡាការិនីចូលរួមចំនួន៤៤០នាក់ដែលក្នុងនោះមានកីឡាការិនី១៩០នាក់មកពី១៨ សមាគមក្លិប ។ការប្រកួតមាន ៥ វិញ្ញាសាគឺវិញ្ញាសាបុរសអាយុក្រោម២៣ឆ្នាំ នារីអាយុក្រោម២៣ឆ្នាំ បុរសអាយុ លើ២៣ឆ្នាំ នារីអាយុលើ២៣ឆ្នាំ និង វិញ្ញាសាច្រុះបុរស-នារី ៕ដោយ បូរិន