MENU
|
រាជធានីភ្នំពេញ៖ ពិតជាម្តាយដែលស្រឡាញ់គិតគូពីអនាគតកូនមែនក្រោយរៀបការរួចរាល់អ្នកនាងគ្រតដែលទើបបានកូនប្រសាថ្មីថ្មោងបានរៀបចំគម្រោងរួចជាស្រេចថានឹងឲ្យផ្ទះឡានទៅកូនទាំងពីរជ្រកនៅក្នុងន័យទប់ទល់ជីវភាពកុំឲ្យពិបាកក្រោយការទៅកវែងកឆ្នាំង។ ការលើកឡើងនេះក្នុងពេលដែលតារាកំប្លែងនាងគ្រតបានផ្សុំផ្គុំកូនប្រុសជាមួយកូនក្រមុំមានតួនាទីជានិស្សិតភាសាបរទេសហើយឈានដល់ការសំពះផ្ទឹមរៀបការព្រមទាំងមានការសាទរពីសំណាក់ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនផងដែរកាលពីល្ងាចថ្ងៃទី២ ឧសភា ឆ្នាំ២០១៧កន្លងទៅ។មានតារាជាច្រើនបានសម្រុកចូលទៅពិសារភោជនីអាហារនៅសាលចេនឡារាជធានីភ្នពេញនិងភ្ញៀវក្រៅសិល្បៈមួយចំនួនទៀតផងដែរធ្វើឲ្យអ្នកនាងគ្រតរីកមុខសប្បាយរំភើបជាមួយការផ្តល់កិត្តិយសរបស់អ្នករាប់អានគ្រាមានរវល់បែបនេះ។
អ្នកនាងគ្រតបានរៀបរាប់ឲ្យដឹងថាពេលនេះការកូនប្រុសច្បងហើយក្រោយពេលឃើញថាមានបងប្អូនទាំងសិល្បៈនិងក្រៅសិល្បៈមកចូលរួមញាំការកូនប្រុសរបស់អ្នកនាងច្រើនគឺសប្បាយចិត្តដែលបានស្រឡាញ់រាប់អានវត្តមានរបស់ក្រុមគ្រួសាររបស់អ្នកនាងពេលមានពិធីការនេះ។នាងខំប្រឹងតស៊ូក្នុងការរកស៊ីចិញ្ចឹមកូនទាំងពីរដោយលំបាកបែបណាក៍មិនត្អូញដែរហើយរិតតែសប្បាយចិត្តដែលឃើញកូនគេស្តាប់បង្គាប់យើងបានរៀនសូត្ររហូតកូនប្រុសបានធ្វើការដ្ឋដែលនាងពេញចិត្តណាស់អ្នកណាបានការងាររដ្ឋធ្វើតែពេលនេះកូននាងបានដែររិតតែរំភើប។
ចំពោះការដែលលើកឡើងថានាងមានគម្រោងទិញផ្ទះទិញឡានឲ្យកូននិងកូនប្រសានោះអាចថាពិតក៍បានព្រោះក្នុងចិត្តបានដាក់ទិសដៅឲ្យហើយថាត្រូវប្រឹងធ្វើការឲ្យកូនាំងពីរស្រណុកខ្លះមានផ្ទះមានឡានគ្នាទើបតែការចឹងអត់មានអីទេទាល់តែយើងជាអាណាព្យាបាលជួយខ្លះហើយគ្នាខំរកខ្លះទៅទើបគាត់អាចរស់បានស្រួល។តែទោះជាយ៉ាងណាមិនមែនពេលនេះទេអាចជាគម្រោងគឺនៅយូរខែទៀតហើយផ្ទះដែលទិញនោះជាផ្ទះល្វែងធម្មតាៗនិងឡានក៍មិនមែនជាស៊េរីខ្ពស់នោះទេយើងធ្វើតាមតែសមត្ថភាពប៉ុណ្ណោះ។