រាជធានីភ្នំពេញ៖ អ្នកនាងគ្រតបានកូនប្រសាមានជំនាញជានិស្សិតផ្នែកភាសាអង់គ្លេស! តារាកំប្លែងមានថ្វីមាត់អ្នកនាងគ្រតបានរៀបចំពិធីមង្គលការដល់កូនប្រុសច្បងក្រោយមាននិស្ស័យស្រឡាញ់កូនក្រមុំគេម្នាក់ដែលមានងារជានិស្សិតផ្នែកភាសាអង់គ្លេសយ៉ាងជំនាញធ្វើឲ្យតារាកំប្លែងអ្នកនាងគ្រតរំភើបចិត្តឥតឧបមាគ្រាបានដឹកនាំកូនចៅមានអនាគតល្អក្នុងនាមជាអាណាព្យាបាលម្នាក់។
ក្នុងទិដ្ឋភាពនៃពិធីហែរជំនួនសិរីសួស្តីកាលពីព្រឹកថ្ងៃទី២ ឧសភា ឆ្នាំ២០១៧នៅគេហដ្ឋានខាងស្រីនៅតាមបណ្តោយផ្លូវវត្តអង្គតាមិញអ្នកនាងគ្រតហាក់សប្បាយចិត្តសើចញញឹមញញែមគ្រាដែលមានឱកាសបានរៀបចំកម្មវិធីការកូនដែលម្តាយឪពុកគ្រប់រូបចង់ឃើញឱកាសសិរីបែបនេះណាស់ទោះតស៊ូលំបាកចិញ្ចឹមកូនបែបណាក៍ដោយ។តាមការបញ្ជាក់ឲ្យដឹងពីអ្នកនាងគ្រតតារាកំប្លែងដែលនៅតែរះមានទីផ្សារបានលើកឡើងថា អ្នកនាងមានកូនពីរនាក់គឺប្រុសមួយស្រីមួយនេះជាមង្គលការកូនប្រុសច្បងដែលមានឈ្មោះថានូ ស៊ីជុនមានតួនាទីជាប៉ូលីសពោលជាមន្ត្រីរាជការហើយកូនប្រសាស្រីរបស់អ្នកនាងមានឈ្មោះហុង ស្រីវណ្ណជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យIFLផ្នែកភាសាបរទេសដែលពួកគេទាំងពីរនាក់ស្រឡាញ់គ្នាពីរបីឆ្នាំមកហើយ។
ដោយនេះអាចគិតថាជាគូព្រេងមាននិស្ស័យត្រូវចិត្តគ្នាទាំងសាមីខ្លួនព្រមទាំងឪពុកម្តាយសងខាងផងដែរនោះទើបយើងសម្រេចរៀបចំមង្គលការតាមប្រពៃណីជាតិខ្មែរយើងតែម្តងដើម្បីជូនពរជ័យឲ្យគេទាំងពីរសុខសប្បាយចាប់ដៃគូគ្នារកស៊ីមានបានត្រជាក់ត្រជុំចាប់ពីពេលនេះតទៅ។ពិធីការកូនប្រុសច្បងនេះបានរៀបចំពីធីជប់លៀងពេលល្ងាចនៅហាងវិមានចរណៃក្បែរផ្សារដើមគរាជធានីភ្នំពេញដោយអញ្ជើញភ្ញៀវប្រមាណជាង៧០តុដោយនេះកូនប្រុសប៉ុណ្ណោះចាំដល់វេនកូនស្រីពៅគឺនឹងហៅភ្ញៀវឲ្យបានជាង១០០តុតែម្តងព្រោះមានកូនតែពីរគ្រាប់ហ្នឹងទេ។ចំណែកលោកនូ ស៊ីជុនកូនកំលោះមានទឹកមុខសប្បាយបានប្រពន្ឋថ្មោងថ្មីក៍និយាយប្រាប់ដែរថាលោកសប្បាយចិត្តដែលបានបំពេញតួនាទីក្រាបក្បាលដល់កន្ទេលឲ្យអ្នកម្តាយគ្រតក្នុងពិធីរៀបការនេះជូនគាត់ដោយដឹងថាគាត់និងលោកប៉ាមានផលវិបាកច្រើនណាស់ក្នុងការខំបីបាច់ថែរក្សាកូនឲ្យបានល្អប្រៀនប្រដៅការរៀនសូត្រចេះដឹងនិងធ្វើជាមនុស្សល្អក្នុងសង្គម។បើទោះជាពួកគាត់នឿយហត់បែបណាសុខចិត្តទ្រាំចិញ្ចឹមកូនរហូតបានរៀបការសូមអរគុណនិងការស្រឡាញ់ពួកយើង។
លោកសន្យាថានឹងយកគម្រូអ្នកមានគុណទាំងពីរធ្វើជាវិធីដោះស្រាយផ្លូវក្រោយពេលមានមែកធាងទោះជាមានឧសគ្គអ្វីក៍ដោយលោកនឹងសន្យាថាថែរក្សាចំណងប្រាំប្រការនេះរហូតតទៅដល់ចាស់រៀងៗខ្លួននិងអរគុណដល់ភរិយាឪពុកម្តាយក្មេកដែលបានផ្តល់ការអាណិតស្រឡាញ់ពួកយើងទាំងពីរផ្សុំផ្គុំគ្នាជាគួអនាគត។