MENU
|
រាជធានីភ្នំពេញ៖ នេះជាបទពិសោធន៍មួយសម្រាប់ភេទទី៣ទាំងឡាយទាន់មានការងារនិងសមត្ថភាពអាចបំពេញកិច្ចការសន្សំលុយកាក់ទុកឲ្យហើយទាន់នៅក្មេងដូចប៉ុបពីដែលពេលនេះនាងអាចរកបាននូវរបស់ទ្រព្យផ្ទាល់ខ្លួនគួរឲសរសើរ។
កម្របានទម្លាយរឿងទិញផ្ទះនិងដីជាសាធារណៈកញ្ញាប៉ុបពីបែរជាបង្ហាញនៅផ្ទះនិងដីរបស់នាងដែលបញ្ជាក់ថានេះជាលទ្ឋផលការងារដែលនាងបានតស៊ូក្នុងវិថីសិល្បៈ។
ប៉ុប ពីបាននិយាយថានាងតាំងពីចូលសិល្បៈមកខិតខំតស៊ូក្នុងវិថីសិល្បៈយ៉ាងលំបាកដែលនាងត្រូវជួបរូបភាពជាច្រើននៅជុំវិញខ្លួន។ផ្ទះដែលនាងទិញនេះយូរមកហើយទិញនៅម្តុំចោមចៅដែលដាក់ជួលឲគេរួចដែរហើយ។ឯដីវិញនាងទើបតែទិញនៅកំពតក្បែរភ្នំនិងសមុទ្រដែរជាដីស្រែទុកចាក់ដីទុកសង់ផ្ទះស្នាក់នៅសម្រាកកាយនៅខេត្តយកខ្យល់អាកាសដែលនាងមានបំណងចង់បានយូរមកហើយ។ នាងមិនចង់ឲគេថាអួតអាងទេដោយចង់ឲភេទទី៣ទាំងអស់ចេះតស៊ូហើយយកពេលវេលាសន្សំលុយទុកគ្រាន់សល់របស់របរពេលចាស់ទៅ។
សម្តែងភេទទីបី កញ្ញាប៉ុបពីនៅតែរក្សាបានភាពស្រស់ស្អាត និងល្បីឈ្មោះក្នុងសង្គមសិល្បៈ។ តារាភេទទីបីរូបនេះបានឆ្លងកាត់រសជាតិស្នេហ៍ជាមួយបុរសមួយចំនួនហើយបទពិសោធន៍ធ្វើឱ្យនាងយល់ថាវាអត់ប្រយោជន៍។ ប៉ុបពីណែនាំភេទទី៣ទាំងឡាយគួរកុំធ្វេសប្រហែសឱ្យចាញ់ល្បិចប្រុស ។
ឆ្លងកាត់ជីវិតស្នេហាមិនប្រាកដប្រជាកន្លងមក កញ្ញាប៉ុបពីដែលមានចិត្តស្រឡាញ់ស្មោះលើបុរសមួយចំនួននោះបានត្រឹមតែខកចិត្ត ។ បុរសទាំងនោះទីបំផុតតោះតើយលែងត្រូវការនាង។ រឿងនេះហើយដែលប៉ុបពី តាំងចិត្តបញ្ចប់ចិត្តស្រឡាញ់ប្រុសស្មោះត្រង់ខ្លាំងពេកដូចមុន ។ នាងចាត់ទុកបុរសទាំងនោះយករូបរាងកាយទម្រាំគ្រាន់តែជាស្ពានតោងភេទទី៣បោកស៊ីចាយសប្បាយប៉ុណ្ណោះ ។
កញ្ញាប៉ុបពីកាលពីពេលថ្មីៗកន្លងមកនិយាយថា «ខ្ញុំមានចិត្ត មានបេះដូងស្រឡាញ់បុរសម្នាក់ជាស្វាមីមួយជីវិតដែរ ប៉ុន្តែរឿងនេះប្រហែលជាមិនអាចកើតមានក្នុងជាតិនេះទេ ព្រោះថាបុរសដែលស្រឡាញ់យើងទាំងដឹងថា យើងខុសធម្មជាតិគឺចិត្តមិនស្មោះទេ គួរថយការចូលកៀក ។
ទោះបីពេលនេះគេហាក់លើកតម្កើងភេទទី៣មែនតែយើងក៏គិតពិចារណាឱ្យច្រើនស្រឡាញ់ខ្លួនឯងឱ្យច្រើនកុំបណ្តោយចិត្តលើស្នេហាពេក ។