MENU
យាយណាងស្តាយខ្លាំង ពេលមានផ្ទះនៅស្រួលមិនគួរឈឺមិនចេះចប់
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី១០ មេសា ២០១៧, ០៩:៣៨ | ៩៨៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​​  តារាកំប្លែងអាយ៉ៃលោកយាយណយ សំណាងនៅតែទទួលការតាមយាយីក្នុងបញ្ហាមុខជំងឺចាស់ជរាកំពុងវាយបកលោកយាយផ្តាច់មិនឲ្យធ្វើអ្វីបានរហូតលោកយាយមានការខកចិត្តខ្លាំងឥតឧបមាមិនគួរបានផ្ទះថ្មនៅដែលជាការផ្តល់ជូនពីម្ចាស់ជំនួយដ៍ជ្រះថ្លាបែរជាឈឺគ្មានពេលដកឃ្លារួច។​ យ៉ាងណាក៍ដោយតារាកំប្លែងជើងចាស់មហាជនស្គាល់និងកំពុងទ្រុតទ្រោមដោយជំងឺនៅតែសម្តែងការអរគុណដឹងគុណចំពោះទឹកចិត្តដ៍មហាធំធេងរបស់សប្បុរជននានាទាំងអស់និងសប្បុរជនចិត្តធម៌មួយរូបដែលបានកាដូនិងផ្តល់នូវផ្ទះថ្មមួយល្វែងមាន២ជាន់នៅក្រោយវត្តសន្សំកុសលបានចែកនិងផ្តល់ឲ្យលោកយាយរស់នៅសមរម្យក្រោយពីប្រឡូកសិល្បៈរាប់ឆ្នាំគ្មានសល់អ្វីសោះនោះ។

ក្នងសភាពជំងឺបុកម្នេញតារាកំប្លែងលោកយាយណាងបានថ្លែងក្នុងទីផ្ទះស្នាក់អាស្រ័យថាលោកយាយបានមកស្នាក់នៅទីនេះគ្មានអ្វីមកជាមួយក្រៅពីខ្លួននិងរបស់របរដ៍តិចតួចប៉ុណ្ណោះពេលមកនៅផ្ទះនេះចូលមកភ្លាមមានតាំងពីតុទូកៅអី ពូក គ្រែ មុង ភួយ ទូចាន ពោលមួយកំប្លេតែម្តងដែលម្ចាស់សប្បុរធម៌គេរៀបចំជូនមិនឲ្យខ្វល់ចិត្តសោះឡើយធ្វើឲ្យលោកយាយស្រឡាំងកាំងតែម្តងនឹកភ្ញាក់ផ្អើលថាឱលោកអើយធ្វើការសិល្បៈជិតស្លាប់ទៅវិញហើយមិនធ្លាប់គិតថាមានផ្ទះនៅស្រួលចិត្តដូចពេលនេះឡើយពិតជាទឹកចិត្តមួយវិសេសមហាសាលសម្រាប់លោកយាយក្នុងការទទួលបានផ្ទះនេះណាស់។ទោះបីជាយ៉ាងណាលោកយាយណាងថាខ្លួនពិតជាឆ្ងល់មិនដឹងជាជំងឺនឹងមកបៀតបៀនមិនចប់សោះបានផ្ទះនៅស្រួលមានគេអាណិតជួយផ្តល់អំណោយផ្សេងៗសម្រាលទុក្ខឲ្យស្បើយហើយបែរជាមកសាំចិត្តរឿងឈឺជំងឺផ្សេងៗអត់ចេះស្វាងសោះឈឺរហូតដើរមិនចង់រួចឡើយ។

លោកយាយទើបតែមកពីខេត្តសុរិន្ទមើលជំងឺហើយពេទ្យនៅទីនោះឲ្យវះកាត់បេះដូងដាក់ថ្មដោយគេថាអាចរស់បាន១០ឆ្នាំទៀតតែបើមិនបានវះកាត់គឺយូរបំផុត២ទៅ៣ឆ្នាំដោយក្នុងចិត្តភ័យមិនហ៊ានវះកាត់នោះទេខ្លាចណាមួយក្នុងខ្លួនគ្មានកម្លាំងទៅដេកវះសោះមិនដឹងធ្វើបែបណាឡើយពេលនេះ។ស្របពេលជាមួយគ្នានេះលោកយាយមានតែសមាធិបន់ព្រះសំពះទេវតាសុំជួយឃុំគ្រងរូបលោកយាយឲ្យមានកម្លាំងរឹងមាំឡើងវិញដើម្បីមើលថែរខ្លួននិងកូនចៅនិងមើលផ្ទះសប្បែងឲ្យបានពេញមុខមាត់ភ្លឺនឹងភ្នែកដើម្បីឲ្យបានអស់ចិត្តពេញចិត្ត។ស្របពេលជាមួយគ្នានេះដែរលោកពេជ្រ កែវមុនីអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យក៍បានចុះផ្ទាល់ទៅសួរសុខទុក្ខដល់គេហដ្ឋានរបស់លោកយាយណយ សំណាងផ្ទាល់ដោយលោកបានផ្តល់ជូននូវថវិកា១០០ដុល្លារអង្ករមួយប៉ាវទឹកសុទ្ឋទឹកត្រីមីផងដែរ។

លោកអភិបាលបានផ្តាំផ្ញើឲ្យលោកយាយណាងកុំគិតច្រើនខិតខំពង្រឹងស្មារតីគ្រប់គរងសុខភាពព្រោះមានផ្ទះនៅមិនលំបាកកម្សត់នៅផ្ទះជួលដូចមុននោះទេ។មានតែការធ្វើឲ្យខ្លួនមានក្តីសុខនិងកាតតាំងជំហរទេទើបរឹងមាំល្អនិងធ្វើឲ្យសប្បាយចិត្តប៉ុណ្ណោះ។យ៉ាងណាលោកពិតជាពេញចិត្តនិងចូលចិត្តទេពកោសល្យលោកយាយណាងដែលមានទឹកចិត្តស្រឡាញ់និងជួយលោកស្ទួយវិស័យសិល្បៈតាំងពីដើមមកនេះជាធនធានសិល្បៈមួយកម្រមានផងដែរ។បន្ថែមពីលើលោកអភិបាលបានបន្តដំណើរចុះចែកអំណោយមួយចំនួនទៀតដល់អ្នកស្រីវណ្ណ ថនតារាសម្តែងជើងចាស់និងជាអនុប្រធានភូមិសង្កាត់ទំនប់ទឹកដើម្បីសួរសុខទុក្ខនិងផែនការផ្សេងៗក្នុងភូមិសាស្ត្រដើម្បីកែលម្អនិងដោញស្រាយ។                          

Tags:
  • យាយណាង
  • មិនគួរ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥