រាជធានីភ្នំពេញ៖ គ្រាន់តែដឹងថាលោកតាហ្វុយស្សូដែលរងជំងឺមហាឃនជាច្រើនបានសម្តែងការអាណិតគាត់ខ្លះជួយឧបត្ថម្ភដើម្បីបានដោះស្រាយ។យ៉ាងណាពេលនេះទំនងលោកតាយ៉ាប់យឺនផ្នែកលុយកាក់ព្យាបាលហើយទើបបានជាសុខៗប្រកាសលក់ផ្ទះយ៉ាងតក់ក្រហល់បែបនេះ។
ក្នុងគណនីហ្វេសប៊ុកឈ្មោះ Sou Savang ដែលជាឈ្មោះពិតរបស់តារាកំប្លែងជើងចាស់នេះបានបង្ហោះសារនៅលើបណ្ដាញសង្គមយក្សនេះអំពីព័ត៌មានលម្អិតក្នុងការលក់ផ្ទះ។ ហើយមានគណនីជាច្រើនបានចូលឆ្លងឆ្លើយ Comment នៅលើសារមួយនោះ ទាក់ពីមូលហេតុនៃការប្រកាសលក់ផ្ទះលោក ដោយលោកបានឆ្លើយតបថាគឺដោយសារត្រូវការព្យាបាលជំងឺបន្ត។
តារាកំប្លែងជើងចាស់ ដែលឆ្លៀតចិញ្ចឹមក្មេងកំព្រាក្រីក្រជាច្រើននាក់ ហើយមួយរយៈនេះបានឈឺជាទម្ងន់សម្រាកព្យាបាលនៅផ្ទះអស់ជាច្រើនថ្ងៃ ។
យ៉ាងណាអាការៈធ្វើទុក្ខកាន់តែខ្លាំងតារាកំប្លែង លោកតា ពុយហ្សូ បាននិងកំពុងសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារជំងឺថ្លើមធ្ងន់ធ្ងរ ។ នេះបើតាមភរិយាលោកតាបានប្រាប់ ។ លោកតាមិនត្រឹមឈឺជំងឺថ្លើមទេ សូម្បីតែផ្នែកក្បាលជង្គង់ ក៏មានសភាពខ្សោយទៅៗដើរលេងចង់បានប្រើថ្នាំជំនួយរហូតមក ។
លោកតាបានឈឺរយៈពេលយូរខែមកហើយ និងអាណិតក្មេងៗ ដែលត្រូវរស់នៅមណ្ឌលផងចាយវាយផង បើមួយថ្ងៃហោចណាស់ចំណាយម្ភៃម៉ឺនរៀល លើម្ហូបអាហារ និងថ្លៃរៀន។ បើពេលនេះ ឈឺធ្ងន់នៅសម្រាកក្នុងពេទ្យទៅហើយ តើក្មេងៗទៅជាយ៉ាងណា។