MENU
-ពេលយប់ប្រាប់ក្មួយថា ចង់នៅស្ងាត់ម្នាក់ឯងក្នុងបន្ទប់ លុះព្រឹកឡើងក្លាយសាកសព
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ១០:១៩ | ៤២៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បុរសចំណាស់វ័យជាង៥០ឆ្នាំម្នាក់បានសម្រេចចិត្ត ចង.ក ធ្វើអត្តឃាតសសម្លាប់ខ្លួននៅបន្ទប់បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ៣៨៧ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បុរសរងគ្រោះមានឈ្មោះ គង់ សុផល ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅទីតាំងកើតហេតុ ។

ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធជនរងគ្រោះសុំមិនបញ្ចេញឈ្មោះរៀបរាប់ អោយដឹងថានៅវេលាយប់ថ្ងៃទី១ បុរសជាប្តីបានសុំបន្ទប់របស់ក្មួយសម្រាកមួយយប់ដោយប្រាប់ថា គាត់ចង់នៅស្ងៀមស្ងាត់តែម្នាក់ឯង ដោយអោយក្មួយប្រុសចុះមកសម្រាកនៅខាងក្រោម។ លុះវេលាម៉ោង ៧ ព្រឹកឡើង ដោយមិនឃើញជនរងគ្រោះចុះមកក្រោមសោះក៏យុវជនជាក្មួយបានឡើងទៅបើកទ្វារបន្ទប់ប៉ុន្តែទ្វារត្រូវចាក់សោះពីខាងក្នុងក៏ហៅបងប្អូនមកជួយធាក់ទម្លុះទ្វារចូលទៅខាងក្នុងក៏ប្រទះឃើញ បុរសរងគ្រោះ ចង.ក នឹងអង្រឹងថ្ពក់នឹងសសរដំបូលស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុគេសង្គេតឃើញមានប្រជាពលរដ្ឋក្បែរខាងជាច្រើនបាននាំគ្នាមកចោមរោមមើលនិងបានរាយការណ៍ជូននគរបាលមូលដ្ឋាននិងជំនាញចុះអន្តរាគមន៍ធ្វើកោសល្យវិច្ច័យពិនិត្យលើសាកសព។

ក្រោយការពិនិត្យវិច្ច័យរួចសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារការចង.កសម្លាប់ខ្លួនឯងប្រាកដមែន ពុំមែនជាករណីឃាតកម្មអ្វីទាំងអស់ដូច្នេះហើយសពត្រូវប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ក្រុមសាច់ញាតិបញ្ជាក់ថា បុរសរងគ្រោះមានជម្ងឺប្រចាំកាយ ដូចជាលើសឈាម និងទឹកនោមផ្អែមជាដើម។ ម្យ៉ាងវិញកូនប្រុសរបស់ខ្លួនមានអាយុ២២ឆ្នាំ ទើបតែស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើបុណ្យ៧ថ្ងៃម្សិលមិញដូច្នេះហើយចំណុចទាំងនេះ អាចធ្វើអោយគាត់ពិបាកចិត្តហើយសម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតដោយបែបនេះតែម្តងក៏ថាបាន ៕

Tags:
  • ប្រាប់ក្មួយ
  • ស្ងាត់ម្នាក់ឯង
  • សាកសព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥